
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
រោងចក្រផលិតកាបូបថ្មីមួយទៀត ទុនវិនិយោគ៥លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
03-05-2019 15:39
(កំពង់ស្ពឺ)៖ រោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៦៥កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC អនុម័តឲ្យបើកដំណើរការនៅកម្ពុជា។
CDC បានផ្សាយតាមរយៈ Facebook របស់ខ្លួនថា រោងចក្រផលិតកាបូបគ្រប់ប្រភេទនោះ ជាគម្រោងរបស់ក្រុមហ៊ុន ZHUO JIA (CAMBODIA) LEATHER CO.,LTD មានទីតាំងវិនិយោគស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕