(ភ្នំពេញ)៖ យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន សាមសុង ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក ទៅលើបរិស្ថានមក យើងសង្កេតឃើញថា ផ្នែកជាច្រើននៃផលិតផល ក៏ដូចជាការវេចខ្ចប់ទាំងអស់ត្រូវបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ជាក់ស្តែងស្ទើរតែគ្រប់ផ្នែក នៃគ្រឿងក្នុងប្រអប់របស់កំពូលស្មាតហ្វូន Samsung Galaxy S10 ផ្ទាល់ គឺប្រើវត្ថុធាតុដើម ដែលបានមកពីការកែច្នៃសំណល់ប្លាស្ទិកដើម្បីជួយដល់បរិស្ថាន និងការពារពីផលប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោកផងដែរ។
យ៉ាងណាមិញ ត្រឹមពាក់កណ្តាលឆ្នាំ ២០១៩នេះ គ្រប់ផលិតផល និងឧបករណ៍បន្ទាប់បន្សំរបស់ សាមសុង ទាំងអស់ដូចជា៖ ទូរស័ព្ទស្មាតហ្វូន ឆ្នាំងសាក ថេបប្លែត (Tablets) និងប្លាស្ទិកស្រោបគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានទាំងអស់នឹងត្រូវជំនួសដោយការប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន និងផែនដីឡើយ។
ជាមួយនឹងការប្តេជ្ញា ក៏ដូចជាគោលការណ៍ការពារបរិស្ថាននេះក្រុមហ៊ុន សាមសុង គ្រោងនឹងប្រើប្រាស់ឡើងវិញនូវសំណល់ប្លាស្ទិកចំនួន ៥០០,០០០តោន ត្រឹមឆ្នាំ២០៣០ និងធ្វើការប្រមូលផលិតផលប្លាស្ទិក ដែលគេបោះចោលប្រមាណជាង 7.5 លាន តោន ដើម្បីយកមកផលិត និងប្រើប្រាស់ឡើងវិញ។
ទាំងអស់នេះហើយ គឺជាចំណុចដ៏ពិសេសបំផុត ដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុង ទទួលបានការកោតសរសើរ និងស្រឡាញ់គាំទ្រច្រើនជុំវិញពិភពលោកដោយក្រុមហ៊ុនមិនគ្រាន់តែផ្តោតលើគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជនប៉ុនណោះទេ តែក្រុមហ៊ុនថែមទាំងគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងអស់ក៏ដូចជាយកចិត្តទុកដាក់បំផុតដល់បរិស្ថាន៕