(ភ្នំពេញ)៖ កម្មករ កម្មការនី នាំគ្នារោមអ៊ូរមុខរោងចក្រអូលីវ ក្នុងខណ្ឌ ដង្កោល រាជធានីភ្នំពេញ ស្មានតែមានបញ្ហាអីធ្ងន់ធ្ងរ ដឹងអីតាមការពិត ដោយសារមានកម្មការនីម្នាក់វ័យ ២៣ឆ្នាំ ឈ្មោះ យ៉េន ចាន់នី រំភើបពេកស្ទើរតែសន្លប់ដោយសារឈ្នះបានរង្វាន់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សោះ។
ប្អូនស្រី ចាន់នី ប្រាប់ថា “ខ្ញុំផឹកភេសជ្ជៈប៉ូវកម្លាំង វើក រាល់ថ្ងៃ មិនដែលរំពឹងទុកថាឈ្នះ រង្វាន់ធំអីពី វើក ទេ កន្លងមកមើលដែរក្រវិលកំប៉ុង ឃើញតែពាក្យអរគុណ បើមិនចឹងទេ គឺរង្វាន់ ១កំប៉ុង ដល់តែលើកនេះ ឃើញ ៤០លានរៀល ខ្ញុំសឹងតែមិនជឿភ្នែករបស់ខ្ញុំ អត់នឹកស្មានថាខ្លួនឯងឈ្នះរង្វាន់ហ្នឹងទេ វាហាក់ដូចជាការយល់សប្តិទាំងស្រុង ដល់តែ ពេលហុចអោយអ្នកលក់មើល គេប្រាប់ថាខ្ញុំពិតជាឈ្នះ ៤០លានរៀល មែន ខ្ញុំឡើងភ័យ ញ័រដៃ ញ័រជើង ហើយចង់សន្លប់តែម្តង ខ្ញុំរំភើបពេក មិនដឹងនិយាយថាម៉េច”។
ប្អូនស្រីបន្តទៀតថា “ខ្ញុំនឹងយកប្រាក់មួយចំនែកទៅធ្វើផ្ទះឱ្យម្តាយខ្ញុំនៅឯខេត្តកំពង់ចាម ហើយចំនែកខ្លះទៀត ខ្ញុំនឹងសម្រាកពីការងាររោងចក្រ ហើយយកទៅទិញអីវ៉ាន់ចាប់ហួយ ដើម្បីចាប់ផ្តើមមុខរបរមួយនេះនៅឯស្រុកខ្ញុំវិញ"។
លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមចូលរួមអបអរសាទរ ដល់ប្អូនស្រី ហើយសូមជូនពរអោយផ្ទះថ្មីរបស់ប្អូនផ្តល់នូវសុភមង្គល និងមុខរបរថ្មីទទួល បានជីវភាពប្រសើរឡើង។
បើលោកអ្នកឈ្នះរង្វាន់ធំបន្ទាប់ សូមតេមកកាន់ទូរស័ព្ទលេខ៖០៦១/០៦៧/០៦៩ ៩០២ ៩០២៕