(ភ្នំពេញ)៖ សូមអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលា ប៊ែលធី អន្តរជាតិថ្នាក់ទី៩ ចំនួន៨នាក់ និងថ្នាក់ទី១២ ចំនួន៣នាក់ ក្នុងចំណោម ១១នាក់ ដែលបានប្រឡងជាប់សិស្សពូកែ រាជធានីភ្នំពេញ ហើយក្នុងចំណោម ១១នាក់នោះផងដែរ ក៏មានសិស្សប៊ែលធីចំនួន ៣នាក់ ដែលបានប្រឡងជាប់សិស្សពូកែទូទាំងប្រទេស។
សម័យប្រឡងបានប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ហើយសិស្សសាលាប៊ែលធី ទាំង៣រូបនោះរួមមាន៖
*ទី១៖ ឈ្មោះ តែ ប៊ុនម៉េង (សាខាច្បាអំពៅ) ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា
*ទី២៖ ឈ្មោះ ឃន វណ្ណដា (សាខាផ្សារព្រែកឯង) ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យា
*ទី៣៖ ឈ្មោះ ឡេង គឹមហួរ (សាខាអាងទឹកអូឡាំពិក) ចំណាត់ថ្នាក់លេខ៩ ផ្នែកអក្សរសិល្ប៍ខ្មែរ។
សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង២០សាខា។ ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូនសៀវភៅគូល័រច្បាប់ដើម ១ឈុតផងដែរ៕