(ភ្នំពេញ)៖ សាលាអន្តរជាតិ «តេចសាស» នឹងរៀបចំការដាក់តាំងពិពណ៌វិទ្យាសាស្ត្រ ដើម្បីចែករំលែកនូវបទពិសោធន៍ និងរបកគំហើញថ្មីៗ ដែលកូនសិស្សបានសិក្សា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះ។

ពិធីនេះ នឹងចាប់ផ្តើមពីម៉ោង២៖០០ ដល់ម៉ោង៥៖០០រសៀល ដែលមានទីតាំង នៅ Superfit Fitness Center មានអាស័យដ្ឋាន នៅអគារលេខ ៣៤១ ផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹង របស់សាលាអន្តរជាតិ «តេចសាស» ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា គោលបំណងក្នុងការបង្កើតកម្មវិធីនេះ គឺដើម្បីចែករំលែកនូវបទពិសោធន៍ និងរបកគំហើញថ្មីៗ ដែលកូនសិស្ស បានសិក្សាចាប់តាំងពីដើមឆ្នាំសិក្សា រហូតដល់បញ្ចប់ឆ្នាំសិក្សា។

ជាក់ស្តែងមុខវិជ្ជាសាស្រ្តគឺជាមុខវិជ្ជាដ៏សំខាន់ ដែលត្រូវបានសាលាផ្តោតសំខាន់ក្នុងកម្មវិធីសិក្សារបស់សាលា។ វិទ្យាសាស្រ្តត្រូវបានប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយក៏ជាផ្នែកមួយសម្រាប់អភិវឌ្ឍន៍ប្រាជ្ញានិងស្មារតីរបស់សិស្សានុសិស្សផងដែរ។

សាលាអន្តរជាតិ «តេចសាស» បានឲ្យដឹងថា ទាំងនេះ ក៏ជាឱកាសសម្រាប់កូនសិស្ស ដើម្បីធ្វើការសម្តែង និងធ្វើបទបង្ហាញទៅកាន់អាណាព្យាបាល ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ទាក់ទងទៅនិងកិច្ចការស្រាវជ្រាវថ្នាក់វិទ្យាសាស្រ្ត។

ដើម្បីជាការលើកទឹកចិត្ត និងការគាំទ្រក្នុងពិពណ៌វិទ្យាសាស្រ្តនេះ សាលាអន្តរជាតិ «តេចសាស» សូមគោរពអញ្ជើញអាណាព្យាបាល ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ អញ្ជើញចូលរួមដោយសេរី។
វត្តមានរបស់លោកអ្នក គឺជាការផ្តល់នូវកម្លាំងចិត្ត និងកិត្តិយសសម្រាប់ សាលាអន្តរជាតិ «តេចសាស»៕

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់
អាសយដ្ឋាន៖ ផ្ទះលេខ៣៩ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទ៖012 336-678/023 223-222/023 211-222, គេហទំព័រ Website: www.tsia.edu.kh  , អ៊ីម៉ែល Email: [email protected]