Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្យល់កន្រ្តាក់វាយបំផ្លាញប្រជាពលរដ្ឋជិត១០០ខ្នង នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, កម្លាំងយោធាភូមិភាគទី៥ ចុះអន្តរាគមន៍ និងជុសជួលផ្ទះភ្លាមៗ

03-05-2019 14:38

(បន្ទាយមានជ័យ)៖ រយៈពេល ២ថ្ងៃ ថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរងភូមិភាគ និងជានាយសេនាធិការយោធភូមិភាគទី៥ តំណាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់ធ្វើឲ្យបាក់រលំផ្ទះសំបែងនៅស្រុកអូរជ្រៅចំនួន ១៩ខ្នង ព្រមទាំងចុះជួយរុះរើ ជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សេង ធារិន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ពីលោកឧត្តមសេនីយ៍ឯក ឯក សំអូន បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលជាមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ក្នុងឱកាសនោះផងដែរ លោកសូមអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនសូមចូលរួមជួយ សង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ដែលចេះតែកើតឡើងជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាបងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺ ការរស់នៅត្រូវប្រកាន់យក នៅចំណុចល្អ គឺរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយទេចំពោះគ្រឿងញៀន ជាពិសេគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ចប់ខ្ចួន។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតនៅកាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ បណ្តាលឲ្យខូចខាតផ្ទះបរជាពលរដ្ឋសរុបចំនួន ៩៤ខ្នង ក្នុងស្រុកចំនួន៣ ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងក្រុងសិរីសោភ័ណ ក្នុងនោះសាលាឃុំ១ខ្នង សាលារៀន១ខ្នង និងរបាញ់មនុស្សស្លាប់១នាក់៕