(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនវេរលុយធំជាងគេក្នុងកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា ជាក្រុមហ៊ុនមួយ ដែលបានគាំទ្រយ៉ាងសកម្ម និងលើកកម្ពស់កម្មករ-កម្មការនីរោងចក្រ ចាប់តាំងពីចុងឆ្នាំ២០១៨ ដែលបានឆ្លុះបញ្ចាំងក្នុងស្ពតពាណិជ្ជកម្មផ្ញើលុយឥតគិតថ្លៃរបស់ខ្លួនទូទាំងប្រទេស ។
តាំងពីក្រុមហ៊ុនទ្រូម៉ាន់នី មានវត្តមាននៅកម្ពុជា គឺបានផ្តល់នូវសេវាផ្ទេរប្រាក់ ដែលជាតម្រូវការចាំបាច់របស់កម្មករ-កម្មការនីរោងចក្រ ពិតជាជួយសម្រាលដល់ជីវភាព ភាពងាយស្រួល និងសន្សំសំចៃការចំណាយរបស់ពួកគាត់បានយ៉ាងច្រើន តាមរយៈតម្លៃសេវាផ្ញើលុយទូទាំងប្រទេសទាបជាងគេបំផុតនៅកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នី បានសហការជាមួយសមាគមរោងចក្រកាត់ដេរ GMAC រៀបចំពិធីជួបជុំសមាគមកាត់ដេរ ក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌ និង ផ្តល់ជូននូវសេវាពិសេសជូនដល់ រោងចក្រកាត់ដេរទាំងអស់ជាមួយនិងភាពងាយស្រួលបក្នុងការបើកប្រាក់បៀវត្សរ៍ឥតគិតថ្លៃ និងមានសុវត្ថិភាពជាមួយចំនួនភ្នាក់ងារច្រើនជាងគេបំផុតទូទាំងប្រទេស ។
ថ្មីៗនេះ កម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីក៏ជាក្រុមហ៊ុនតែមួយគត់ដែលជាម្ចាស់ឧបត្ថម្ភធំ ក្នុងនោះ ក្រុមហ៊ុនទ្រូម៉ាន់នីបានឧបត្ថម្ភ នូវទឹកប្រាក់បន្ថែមចំនួន ២លានរៀលក្នុងម្នាក់ ដល់ម្ចាស់ជ័យលាភីលេខ១ ដែលបានទៅលើបេក្ខជន លឿង វិសាល ពាក់ស្លាកលេខ៨ និងបេក្ខនារី យ៉ុន កាន់ទីម៉ា ស្លាកលេខ២ មកពីមណ្ឌលរាជធានីភ្នំពេញ ដែលទទួលបានថវិកាចំនួន ៥លានរៀល, ម៉ូតូ Honda Beat ចំនួន ១គ្រឿង និងរង្វាន់ជាច្រើនទៀត ។
គួរបញ្ជាក់ផងដែរ សម្រាប់ថៅកែរោងចក្រកាត់ដេរមានបំណង ប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ជូនកម្មករ-កម្មការនីជាមួយសេវាទ្រូម៉ាន់នី ផេរ៉ូលស៊ឺវីស(Payroll Service) អាចទាក់ទងមកលេខទូរសព្ទ 016 454 888 ជាមួយការផ្តល់ជូនកញ្ចប់សេវាពិសេស ។
លោកអ្នកអាចទាញយកកម្មវិធី TrueMoney App សូមចុច https://bit.ly/2NiWWzz
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕