(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំសមាជិកសមាជិកា ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានពាំនាំនូវអំណោយអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា ចែកជូនពលរដ្ឋ ២៣គ្រួសារ និងបានផ្តល់សម្ភាៈសិក្សាដល់សិស្ស ៥០នាក់ នៅភូមិទួលគគីរលើ ឃំុទួលគគីរស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លើកឡើងក្នុងឱកាសនោះ លោក ហាក់ ឡេង បានឱ្យថា ទោះបីលោកមានភារៈកិច្ចរវល់មមាញឹកយ៉ាងណាក្តី ក៏ក្រុមការងារឆ្លៀតពេលចុះសំណេះសំណាលជាមួយបងប្អូន ដោយមិនទុកបងប្អូនចោលនោះទេ។ ថ្ងៃនេះលោក និងក្រុមការងារមានសេចក្តីសោមនស្សរីករាយ ដោយបានមកសំណេះសំណាលជាមួយបងប្អូននឹងបានដឹងពីការរស់នៅ និងសុខភាពបងប្អូន។
លោក ហាក់ ឡេង បានបញ្ជាក់ថា អំណោយទាំងនេះវាតិចតួចមែន តែវាអាចជួយដោយស្រាយបងប្អូន បានមួយរយៈពេលក្នុងជីវភាពគ្រួសារ ហើយលោកក៏មិនគិតពីនិន្នាការនយោបាយ ពូជសាសន៍ដែរ ឱ្យតែបងប្អូនជួបបញ្ហាសាខា ឬអនុសាខាកាកបាទក្រហម តែងតែទៅដល់ទីនោះភ្លាមដោយមិនគិតថាយប់ ឬថ្ងៃ ផ្លូវជិតឆ្ងាយឡើយ។
អភិបាលស្រុកមណ្ឌលសីមារូបនេះ បានបន្ថែមថា អ្វីដែលសំខាន់ សូមបងប្អូនចេះថែរក្សាសុខភាពកុំមានជម្ងឺបៀតបៀន ព្រោះអាកាសធាតុក្តៅខ្លាំងណាស់ ហើយត្រូវដេកក្នុងមុង បរិភោគទឹកឆ្អិនជានិច្ច ជៀសវាងកុំឱ្យមានកើតជម្ងឺផ្សេងៗផងដែរ៕