(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់២០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៤គ្រឿង, រថយន្តតូច៣គ្រឿង និងរថយន្តធំ៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្កាំ, ស្រវឹង, និងកត្ដាយាន។
សូមបញ្ជាក់ថា រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣នាក់ របួសធ្ងន់៣២នាក់ និងរបួសស្រាល៩នាក់៕