(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី ចាន់ សាណា អតីតសិស្សសាលាបាក់ទូក និងជាភរិយារបស់អគ្គនាយកក្រុមហ៊ុនឱសថ PPM អមជាមួយមិត្តរួមជំនាន់ បាននាំយកថ្នាំពេទ្យចំនួន៤០០ប្រអប់ ឧបត្ថម្ភជូនអតីតលោកគ្រូ អ្នកគ្រូ ដែលបានធ្លាប់បង្ហាត់បង្រៀនក្រុមខ្លួនក្នងអំឡុងឆ្នាំ ១៩៨៦-១៩៨៩ តាមរយៈសិស្សច្បងក្នុងក្រុម គឺលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ពិធីជួបជុំ និងប្រគល់ថ្នាំពេទ្យនេះ គឺធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ១០០ដុល្លារ បន្ទាប់មកអតីតសិស្ស និងគ្រូ បានជួបជុំជជែកសួរសុខទុក្ខគ្នា រំលឹកអនុស្សាវរីយ៍ដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា និងបាននាំគ្នាដើរទស្សនាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងសប្បាយរីករាយស្និតស្នាលបំផុត៕