(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ គឺជាទិវាសេរីភាពសារព័ត៌មានសាកលលោកលើកទី២៦។ ទិវាសេរីភាពសារព័ត៌មានសាកលលោកឆ្នាំនេះ ត្រូវបានកម្ពុជាប្រារព្ធឡើងក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់អ្នកសារព័ត៌មានក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ»។
សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតចំនួន៣ទំព័រ ដើម្បីអបអរសាទរទិវាដ៏មានសារៈសំខាន់មួយនេះ។ ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់ជាច្រើនរបស់អ្នកសារព័ត៌មានក្នុងបុព្វហេតុសង្គមជាតិ ហើយក៏បានអំពាវនាវឱ្យអ្នកព័ត៌មានរួមគ្នាបំពេញការងារប្រកបដោយវិជ្ជាជីវៈក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមបានកាន់តែល្អប្រសើរ។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងទិវាសេរីភាពសារព័ត៌មានសាកលលោក៖