(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ក្រសួងការពារជាតិបដិសេធព័ត៌មានចចាមអារ៉ាមដែលថាខ្លួនមានគម្រោងទម្លាក់សក្តិនាយទាហាន, ក្រសួងអំពាវនាវកុំឲ្យភ្ញាក់ផ្អើល និងអះអាងថា ផែនការកំណែទម្រង់កងទ័ពធ្វើឡើងនាពេលអនាគតខាងមុខ (ចុចអាន)
២៖ ទីបំផុតសំណុំរឿងមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការសម្រេចកាត់ទោសចំនួន៨ឆ្នាំ ដោយចោទប្រកាន់២បទល្មើស, គឺញុះញង់ឲ្យកងទ័ពកុំស្តាប់បទបញ្ជា និងប្រមាថព្រះមហាក្សត្រ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតប្រធានាធិបតីដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ (ចុចអាន)
៤៖ អ្នកស្រី រ៉ូ ណាស្មីត កោតសសើរសម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តជួយដល់ស្ត្រីក្រីក្រ នៅកម្ពុជា (ចុចអាន)
៥៖ មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដែលបាញ់ប្រហារលើរថយន្ដប៉ុនប៉ងសម្លាប់២នាក់ប្តីប្រពន្ធ, ត្រូវបានជនរងគ្រោះទាមទារសំណង៣៥,០០០ដុល្លារ ហើយប្រគល់ឡានឲ្យជនបង្កតែម្តង ប៉ុន្តែបណ្ដឹងព្រហ្មទណ្ឌនៅដដែល (ចុចអាន)
៦៖ មហាជនចង់ឲ្យថ្នាក់ដឹកនាំដកតួនាទី និងកាត់ទោសតាមច្បាប់ លើអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលស្រវឹងស្រាបើករថយន្ដតាមរករឿង និងបាញ់ប៉ងសម្លាប់លើជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ (ចុចអាន)
៧៖ អគ្គនាយករ៉ែ អះអាងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាព រុករករ៉ែអនាធិបតេយ្យនៅខេត្តកំពង់ធំ (ចុចអាន)
៨៖ យោធាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ប្ដេជ្ញារក្សាទំនាក់ទំនងល្អរវាងព្រំដែនប្រទេសទាំងពីរ និងរួមគ្នាបង្ក្រាបបទល្មើសតាមព្រំដែន (ចុចអាន)
៩៖ ទិវាសេរីភាពសារព័ត៌មានពិភពលោក ! ស.ស.ស.ក៖ ព័ត៌មានយុគសម័យបច្ចេកវិទ្យា ប្រឈមការរីកសាយភាយព័ត៌មានក្លែងក្លាយ ប៉ុន្តែភាពក្លែងក្លាយនឹងបាត់តម្លៃភ្លាម នៅពេលព័ត៌មានពិតត្រូវបានបញ្ចេញ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ អាជ្ញាធរអាមេរិកអាចតម្រូវឲ្យ Facebook បង្កើតក្រុមការងារឯករាជ្យ ដើម្បីការពារទិន្នន័យសម្ងាត់អ្នកប្រើប្រាស់ (ចុចអាន)
២៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ យល់ព្រមកែកំហុសគ្រប់យ៉ាង និងអំពាវនាវឱ្យមានកិច្ចសន្ទនា (ចុចអាន)
៣៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា Guaido ប្រកូកប្រកាសឲ្យគ្រប់គ្នាចូលរួមការតវ៉ាកក្រើក ដើម្បីទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចឲ្យបាន (ចុចអាន)
៤៖ តើត្រូវធ្វើអន្តរាគមន៍យោធា ឬមិនត្រូវធ្វើទៅលើវេណេស៊ុយអេឡា? នេះជាអ្វីដែលផ្ទៃក្នុងអាមេរិកកំពុងខ្វែងគំនិតគ្នា (ចុចអាន)
៥៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន តែងតាំងម្ចាស់ក្សត្រីរបស់ព្រះអង្គ មុនឡើងគ្រងរាជសម្បត្តិជាផ្លូវការ (ចុចអាន)
៦៖ លោក ប៉ុមប៉េអូ៖ សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡា (ចុចអាន)
៧៖ យោធាឥណ្ឌានិងបារាំង ចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ជាមួយវត្តមាននាវាចម្បាំងនិងនាវាមុជទឹកទំនើបៗ (ចុចអាន)
៨៖ សហរដ្ឋអាមេរិក និងរុស្ស៊ី «ផ្លោងសម្តីដាក់គ្នាទៅវិញទៅមក» ចំពោះមុខភាពចលាចលនៅវេណេស៊ុយអេឡា (ចុចអាន)
៩៖ ទីបំផុតនាយករដ្ឋមន្ត្រីអង់គ្លេសសម្រេច «បណ្តេញរដ្ឋមន្ត្រីការពារជាតិពីតំណែង» ព្រោះតែការបែកធ្លាយរឿងសម្ងាត់ (ចុចអាន)
១០៖ ប្រទេសចិនផ្អាកនាំចូលសាច់ជ្រូក ពីក្រុមហ៊ុនកាណាដាចំនួនពីរ (ចុចអាន)
១១៖ ក្រោយលុបសន្ធិសញ្ញា INF ជាមួយរុស្ស៊ី អាមេរិកអាចលក់មីស៊ីលបានជាង ១ពាន់លានដុល្លារ ក្នុងពេលតែបីខែ, នេះបើតាមអង្គការអន្តរជាតិមួយ (ចុចអាន)