Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាចោទប្រកាន់បុរសម្នាក់ ករណីក្លែងឯកសារសាធារណៈ និងកំពុងស្ថិតក្រោមដៃចៅក្រមចាត់ការបន្តទៀត

02-05-2019 17:19

(ភ្នំពេញ)៖ បន្ទាប់ពីលោកព្រះរាជអាជ្ញារង ប្លង់ សុផល បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ភ័ណ្ឌ សុភ័ក្រ ជាផ្លូវការ បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្រោមចំណាត់ការរបស់ លោកចៅក្រម ហម ម៉េងសែ មុនពេលសម្រេចឃុំ ឬមិនឃុំខ្លួនជនត្រូវចោទរូបនេះ។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនត្រូវចោទឈ្មោះ ភ័ណ្ឌ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុតាមដីកា រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ។

សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនត្រូវចោទខាងលើកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ក្លែងឯកសារ និងប្រើប្រាស់លិខិតសាធារណៈក្លែង ប្រព្រឹត្ដកាលពីអំឡុង ខែតុលា ឆ្នាំ២០១៨ នៅចំណុច ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ៕