(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥០៩គ្រឿង រកឃើញល្មើសច្បាប់៥១២គ្រឿង (ម៉ូតូ៣៤%) អប់រំ១៧៣គ្រឿង និងផាកពិន័យ៣៣៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន១,៨៤៥គ្រឿង, អប់រំ១២៩គ្រឿង និងផាកពិន័យ៣៣៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥,៧៦៣គ្រឿង រកឃើញយានយន្តល្មើស១,១២៨គ្រឿង (ម៉ូតូ៤០%) ក្នុងនោះអប់រំ៤៦១គ្រឿង និងផាកពិន័យ៦៦៧គ្រឿង៕