Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិសេសទៀតហើយ! ទូរស័ព្ទ OPPO F11 ដ៏ទំនើប តម្លៃត្រឹមតែ៣៨៩ដុល្លារប៉ុណ្ណោះ (Video Inside)

02-05-2019 17:04

(ភ្នំពេញ)៖ ទីបំផុតសំណួរដែល Fan Avengers និងអ្នកគ្រប់គ្នាតែងតែ ចង់ដឹង ចង់លឺមុនពេល និងក្រោយពេលដែលពួកគេ បានទៅមើលរឿង Avenger Endgame នោះត្រូវបានបង្ហាញហើយ គឺទាក់ទងទៅនឹងតម្លៃទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition ត្រឹមតែ ៣៨៩ដុល្លារតែប៉ុណ្ណោះ ដោយវាបានផលិតឡើង ដើម្បីតំរូវចិត្តដល់ក្រុមអ្នកគាំទ្រ ដែលស្រឡាញ់ងប់ងល់ និងតែងតែរង់ចាំមើលរឿង Avengers Endgame នេះ។

តម្លៃទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition នេះ ជាតម្លៃដែលមិនខ្ពស់ពេក ក៏មិនទាបពេកដែរ វាសាកសមជាមួយនឹងអ្វី ដែលមនុស្សគ្រប់គ្នាអាចទទួលយកបានជាពិសេស Fan Avengers តែម្តង ព្រោះវាមានលក្ខណៈពិសេសជាច្រើន ដែលមិនធ្វើឱ្យក្រុមអ្នកគាំទ្រ ខកបំណងនោះទេ។ ប្រសិនបើយើងក្រលេកមើលត្រឹមតែប្រអប់ខាងក្រៅ ក៏លង់ដែរលោកអើយ ដោយសារតែប្រអប់របស់បវាបានរចនាឡើង ប្រកបដោយភាពច្នៃប្រឌិត ដែលមានរូបតំណាងនៃអាវុធរបស់ Hero ទាំង៦ ផ្គុំជាកាក់តូចៗ អាចបង្វិលបាននៅផ្នែកខាងក្នុងទៀតផង។

ចំពោះ Case វិញ គឺថាកប់តែម្តងពណ៌ឡើង High ភ្ជាប់ជាមួយIring ដែលមានរូបអាវុធរបស់បុរសសង្ហា Caption America នៅចំកណ្តាលផ្ទៃ Caseឡើងកប់ស៊េរីតែម្តង! ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition ដែលបានរចនាឡើងជា Style Marvel's Avengers ដែលមានRAM ទំហំ 6GB និង ROMទំហំ128GB ប្រៀបដូចជាមហាកម្លាំងរបស់តួ អង្គ Hulk ដ៏មហិមា, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ប្រៀបដូចជាកាំភ្លើងដ៏លឿនបំផុតនៃតួរអង្គស្រីស្អាត Window។

ដូច្នេះ ហើយវាមានបច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ប្រៀបដូចជាញញួហោះរបស់តួអង្គ Thor ដែលគ្មានគូប្រៀប, វាមានកាមេរ៉ាបង្កប់ខ្លួន ដ៏ស្រស់ស្អាតនៅចំណុចកណ្តាល និងមានកាមេរ៉ាភ្លោះទំហំ 48MP ប្រៀបដូចជាស្រោមមុខរបស់វីរបុរស Iron Man, មិនតែប៉ុណ្ណោះវាមានបច្ចេកវិទ្យា ថតរូបពេលយប់ Night Short ដ៏អស្ចារ្យ និងមុះមុតប្រៀបដូចជាមុខព្រួញរបស់តួអង្គ Hawkeye ដូច្នោះដែរ (សូមទស្សនាវីដេអូ)៕
https://www.facebook.com/OPPOCAMBODIA/videos/2042389099397844/