(ភ្នំពេញ)៖ ផាសុកភាពក្នុងការរស់នៅ គឺជាកត្តាដ៏ចាំបាច់បំផុត សម្រាប់យើងគ្រប់គ្នា ដែលតែងតែប្រាថ្នាចង់បាន។ ដូច្នេះហើយ ស្របពេលដែលយើងមានភាពមមាញឹកបំផុត ជាមួយនឹងការងារប្រចាំថ្ងៃ ក្រុមហ៊ុន សាមសុង ក៏បានអភិវឌ្ឍន៍ និងផ្តល់ជូននូវជម្រើសទូទឹកក Twin Cooling Plus™ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ សម្រាប់យើងទាំងអស់គ្នាផងដែ។

ដើម្បីទទួលបានបទពិសោធន៍ ក្នុងការរស់នៅកាន់តែងាយស្រួលជាមួយនឹងទូទឹកកក Samsung Twin Cooling Plus™ ដែលមានជម្រើស២ពណ៌ គឺ ពណ៌ខ្មៅដ៏ស្រស់ស្អាត(ថ្មី) និងពណ៌ប្រាក់ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត ក្នុងការធ្វើឱ្យបន្លែ ផ្លែឈើ ត្រីសាច់ របស់លោកអ្នករក្សាបាននូវភាពស្រស់កាន់តែយូររហូតដល់៧២% ។
ដោយឡែកសម្រាប់ផ្នែកកកទៀតសោត គឺត្រូវបានរចនាឡើង ដោយការពារពីការឆ្លងក្លិនមិនល្អចូលគ្នា ពីផ្នែកត្រជាក់ទៅផ្នែកផ្សេងទៀតនោះទេ ព្រោះតែបច្ចេកវិទ្យា Samsung Twin Cooling Plus™ មានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators)។

មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុត ក្នុងការបំប្លែងភាពត្រជាក់ ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំង សម្រាប់ក្លាសេ ដើម្បីទទួលបានការសន្សំសំចៃខ្ពស់ ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរ ជាមួយនឹងមុខងារ Smart Conversion។ ដូច្នេះលោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នក បាន៥មុខងារផ្សេងៗគ្នាដូចជា៖
១៖ កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)
២៖ បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)
៣៖ បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)
៤៖ ក្លាសេត្រជាក់ខាងលើ និងក្រោម (Fridge Max Mode)
៥៖ បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode)

នៅចាំអីទៀត? សូមប្រញាប់រួសរាន់ឡើង! ដើម្បីសុខភាពរបស់អ្នក និងការរស់នៅប្រកបដោយភាពងាយស្រួល សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក សូមជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕