(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic បានបើកសម្ពោធជាផ្លូវការ ផលិតផលម៉ាស៊ីនត្រជាក់ម៉ូដែល AERO ស៊េរី XU ដ៏ទំនើបចុងក្រោយបំផុតរបស់ខ្លួនលើទីផ្សារប្រទេសកម្ពុជា។ ម៉ាក AERO ស៊េរី XU ថ្មីរបស់ក្រុមហ៊ុន Panasonic ក្លាយជាអ្នកនាំមុខគេក្នុងការដោះស្រាយបញ្ហា ខ្យល់បរិសុទ្ធស្រស់ថ្លា។
សម្រាប់ស៊េរី XU ជាម៉ាស៊ីនត្រជាក់ទំនើបបំផុតក្នុងត្រកូល Aero Series ដែលបំពាក់ ជាមួយនឹងប្រព័ន្ធ WiFi និងការរួមបញ្ចូលគ្នានូវសមត្ថភាព ដោះស្រាយរាល់បញ្ហាខ្យល់បរិសុទ្ធ ស្រស់ថ្លាព្រមទាំងបច្ចេកវិទ្យា Nanoe ™ និងការច្នៃប្រឌិតថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន។
ម៉ូដែលនេះត្រូវបានបំពាក់ជាqមួយដំណោះស្រាយ ដែលជួយឲ្យខ្យល់បរិសុទ្ធស្រស់ថ្លាមិនថា គុណភាពខ្យល់ក្នុងផ្ទះ និងតាមបន្ទប់ផ្សេងៗទៀតនោះទេ។
លោក Daniel Tan នាយកផ្នែកលក់ និងទីផ្សារប្រចាំមហាតំបន់មេគង្គនៃក្រុមហ៊ុន Panasonic បានសម្ដែងក្ដីព្រួយបារម្ភចំពោះសុខុមាលភាព របស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសកុមារតូចៗ។ លោកលើកឡើងថា «ការបំពុលខ្យល់ជាការគំរាមកំហែងចម្បង ទៅដល់សុខភាព និងសុខុមាលភាព។ ខ្យល់ពុលធ្វើឲ្យការដកដង្ហើមមានហានិភ័យខ្ពស់ ដែលបណ្ដាលឲ្យកើតជំងឺហឺត និងជំងឺផ្លូវដង្ហើមផ្សេងៗទៀត ពិសេសកូនៗរបស់អ្នកទាំងអស់គ្នា គឺងាយទទួលរងគ្រោះខ្លាំងជាងគេចំពោះការបំពុលបែបនេះ»។
លោកបន្ថែមថា ម៉ាស៊ីនត្រជាក់ Panasonic ម៉ូដែល X-Premium Inverter XU ត្រូវបានបំពាក់មកជាមួយនឹងមុខងារជួយបន្សុទ្ធខ្យល់ ឲ្យបរិសុទ្ធស្រស់ថ្លាដែលប្រើប្រាស់ បច្ចេកវិទ្យាផ្ដាច់មុខតែមួយគត់ពី Panasonic គឺបច្ចេកវិទ្យា Nanoe ™ ព្រមនឹងឧបករណ៍បន្សុទ្ធខ្យល់ពីរផ្សេងទៀតដូចជា៖ Nanoe-G និង Nanoe ™X។
បច្ចេកវិទ្យា Nanoe ™ ធ្វើការបន្សុទ្ធដោយប្រើភាគល្អិតនៃអាតូមទឹក ដែលសម្បូរដោយរ៉ាឌីកាល់ OH។ Nanoe-G ជាប្រព័ន្ធបោសសម្អាត និងបន្សុទ្ធខ្យល់ដំបូងគេរបស់ Panasonic ធ្វើការចាប់យកភាគល្អិតធូលីដីតូចជាងទំហំ PM2.5 ដើម្បីធានាថាខ្យល់ដកដង្ហើមអ្នក មានសុវត្ថិភាពពីភាគល្អិតដែលអាចបង្កឲ្យមានជំងឺ។ ការធ្វើការរួមគ្នារវាងឧបករណ៍ Nanoe ™ X ជួយជំរុញឲ្យការបញ្ចេញរ៉ាឌីកាល់ OH បានច្រើនជាង១០ដងមានប្រសិទ្ធិភាពខ្ពស់ ក្នុងចាប់យកពពួកបាក់តេរី មេរោគ និងសារធាតុបង្កអាល្លែហ្ស៊ី ក៏ដូចជាក្លិនមិនល្អផ្សេងៗ ដូច្នេះអ្នកអាចបង្កើតបរិយាកាសក្នុងបន្ទប់បានស្រស់ថ្លា និងស្អាតល្អ ជាពិសេសសម្រាប់កូនៗរបស់អ្នកតែម្ដង។
លោក Toshiyuki Yamaguchi នាយកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យដឹងថា Nanoe X មិនត្រឹមគ្រាន់តែជាបច្ចេកវិទ្យាមួយប៉ុណ្ណោះទេ។ ប៉ុន្តែជាការសម្រេចបាននូវទស្សនវិទ្យាគ្រប់គ្រងរបស់ Panasonic ក្នុងការរួមចំណែក ដល់វឌ្ឍនភាពនៃសង្គម និងសុខុមាលភាពរបស់ប្រជាជន។
លោកបន្ថែមថា ម៉ាស៊ីនត្រជាក់ផ្ដល់នូវដំណោះស្រាយខ្យល់បរិសុទ្ធស្រស់ថ្លាដែលមានបំពាក់សន្ទះបក់ខ្យល់ និងម៉ូទ័រភ្លោះអាចបាញ់ខ្យល់តម្រង់ចំទៅក្រោម ធ្វើឲ្យបន្ទប់ឆាប់ត្រជាក់ និងទទួលបានភាពត្រជាក់ពេញដោយផាសុកភាព។
AEROWINGS មានសន្ទះបក់ខ្យល់ភ្លោះ មានថាមពលបាញ់តម្រង់ខ្យល់ទៅខាងក្រោមធ្វើឲ្យ អ្នកត្រជាក់យ៉ាងរហ័សទោះបីទើបបើកដំណើរការម៉ាស៊ីនក្ដី។ ពេលដែលសន្ទះបក់ខ្យល់ភ្លោះ មានភាពបត់បែនខ្ពស់ជួយឲ្យម៉ាស៊ីនត្រជាក់ AEROWINGS អាចផ្ដល់នូវភាពត្រជាក់បានពីរផ្លូវ ដូច្នេះលោកអ្នករីករាយនឹងខ្យល់បរិសុទ្ធ បែបធម្មជាតិស័ក្ដិសមនឹងចំណង់ចំណូលចិត្តរបស់អ្នក។
បច្ចេកវិទ្យា Inverter របស់ក្រុមហ៊ុន Panasonic បានជួយរក្សាស្ថិរភាពកម្រិតសីតុណ្ហភាព ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ផ្ដល់ឲ្យអ្នកនូវភាពងាយស្រួល និងការត្រួតពិនិត្យសីតុណ្ហភាពច្បាស់លាស់ ព្រមទាំងការប្រើប្រាស់ថាមពលបានត្រឹមត្រូវ។
ម៉ាស៊ីនត្រជាក់នេះបានប្រើនូវហ្គាស៍ មិនបង្កគ្រោះថ្នាក់ដល់បរិស្ថានប្រភេទ R32។ R32 មានសមត្ថភាពបញ្ចេញភាពត្រជាក់កាន់តែខ្ពស់ ដោយជួយបង្កើនសមត្ថភាពផ្ទេរកម្ដៅ ធ្វើឲ្យការចំណាយកាន់តែសន្សំសំចៃ។ ធ្វើឲ្យប្រសើរឡើងនូវខ្យល់បរិសុទ្ធស្រស់ថ្លាដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពខ្យល់ នៅកន្លែងរស់នៅកម្រិតតុល្យភាព របស់កំហាប់កាបូនឌីអុកស៊ីត (CO2) និងកម្រិតសំណើមត្រូវបានរក្សាទុក ក្នុងខ្យល់នៅកន្លែងរស់នៅរបស់អ្នក ដើម្បីមានភាពស្រស់ថ្លាគ្រប់ពេល ជាពិសេសនៅពេលដែលបន្ទប់មានមនុស្សច្រើន។
លោកបណ្ឌិត Hiroyuki Iwaki នាយកគ្រប់គ្រងផ្នែកម៉ាស៊ីនត្រជាក់នៃក្រុមហ៊ុន Panasonic ប្រចាំប្រទេសម៉ាឡេស៊ីជឿជាក់ថា ម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន Panasonic អាចជាផ្នែកមួយនៃ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយសន្យាបន្តប្រឹងប្រែង ដើម្បីជួយដល់គ្រួសារទាំងអស់ ឲ្យទទួលបាននូវសុខភាព និងផាសុខភាពកាន់តែច្រើនជាងមុន៕