(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី រ៉ូ ណាស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងដំណើរបំពេញទស្សនកិច្ចលើកទី៧ របស់លោកស្រីនៅកម្ពុជា។
អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ នឹងបន្តត្រួតពិនិត្យលើសិទ្ធិមនុស្សទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតជាពិសេសលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាពផងដែរ។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩៕