(បន្ទាយមានជ័យ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៣៖៥០នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ 115kV ចន្លោះពីអនុស្ថានីយប៉ោយប៉ែត(IE) ទៅអនុស្ថានីយបន្ទាយមានជ័យ មូលហេតុដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យស័ង្កសីប៉ើង ទៅគងលើខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
ក្រុមការងារបច្ចេកទេសបានធ្វើការយកស័ង្កសីចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៦៖:១៥នាទីល្ងាច៕