(ឡាវ)៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំ ស្តីពីការផ្លាស់ប្តូរបទពិសោធន៍ រវាងអគ្គនាយកដ្ឋានតម្រួត នៃក្រសួងសន្តិសុខ ឡាវ និងនាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី នាយនគរបាល មកពីនាយកដ្ឋានមន្ទីរ ចំណុះនាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌កម្ពុជាចំនួន៨រូប និងខាងភាគីឡាវ មានការចូលរួមពី លោក Pol.Col. Khampheng XAYALATH ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន ជាប្រធានគណៈប្រតិភូ និងសមាជិកចំនួន៩រូប មកពីនាយកដ្ឋានចំណុះ អគ្គនាយដ្ឋានតម្រួត (ឡាវ)។

កិច្ចប្រជុំខាងលើនេះ ភាគីឡាវបានលើកពីបញ្ហាប្រឈមមួយចំនួនដូចជា ការលួចលាក់ដឹកទំនិញ ការជួញដូរមនុស្ស ការបំផ្លាញសត្វព្រៃ ការកាប់ព្រៃខុសច្បាប់ និងទាមទារឲ្យកម្លាំងទាំងពីរ សហការគ្នាយ៉ាងស្អិតរមួត ដើម្បីដោះស្រាយឲ្យបានផ្លៃផ្កា។

ជាមួយគ្នានោះភាគីកម្ពុជា ក៏បានលើកយកអំពីសភាពការណ៍ សកលលោក និងសភាពការណ៍ក្នុងតំបន់ (ដែលបង្កឡើងដោយជនខិលខូច, គ្រោះធម្មជាតិ, ការប្រែប្រួលអាកាសធាតុ) និងសភាពការណ៍ផ្ទៃក្នុង (ដែលដោយក្រុមភារវករ) ផងដែរ។

ក្នុងឱកាសនោះ កម្ពុជា-ឡាវ បានវាយតម្លៃ នៃការសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ រួមមាន៖

* វាយតម្លៃខ្ពស់រវាងកិច្ចសហការ នៃការខិតខំប្រឹងប្រែងរវាងប្រទេសពីរ
* ការផ្លាស់ប្តូរព័ត៌មានរវាងកងកម្លាំង តាមបណ្តាព្រំដែន ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ជាមួយខេត្តជាប់ព្រំដែនឡាវ
* បានពិភាក្សា និងរួមគ្នាដោះស្រាយយ៉ាងជិតស្និទ្ធ
* បានផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខែ្សព្រំដែន
* ការសហការគ្នាមានភាពជិតស្និទ្ធ និងកក់ក្តៅ ចំពោះបញ្ហាគ្រឿងញៀន
* BLO ការផ្លាស់ប្តូរព័ត៌មានជាប្រចាំរាល់៣ខែម្តង
* ត្រូវយកចិត្តទុកដាក់អនុវត្ត តាមកំណត់ហេតុរវាងប្រទេសទាំងពីរ ដែលប្រជុំនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរបទពិសោធន៍រវាងអគ្គនាយកដ្ឋានតម្រួតនៃក្រសួងសន្តិសុខ ឡាវ និងនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិកម្ពុជាខាងលើនេះ ភាគីទាំង២ បានសំណូមពរ ទៅលើបញ្ហាមួយចំនួនរួមមាន៖

* ត្រូវយកចិត្តទុកដាក់ អនុវត្តតាមកំណត់ហេតុរវាងប្រទេសទាំងពីរ ដែលប្រជុំដែលឡើងជារៀងរាល់ឆ្នាំ ឲ្យកាន់តែល្អប្រសើរ
* បង្កើនការណែនាំអង្គភាព តាមបណ្តាព្រំដែនឲ្យយកចិត្តទុកដាក់ និងអនុវត្តដោយមានការទទួលខុសត្រូវខ្ពស់
* បានផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខែ្សព្រំដែនឲ្យយល់ពីច្បាប់ព្រំដែន
* គួរតែបន្តការផ្លាស់ប្តូរសភាពការណ៍ ដូចបានធ្វើឡើងនាពេលនេះ
* ត្រូវយកចិត្តទុកដាក់ អនុវត្តតាមកំណត់ហេតុរវាងប្រទេសទាំងពីរ ដែលប្រជុំដែលឡើងជារៀងរាល់ឆ្នាំ ឲ្យកាន់តែល្អប្រសើរ
* បង្កើនការណែនាំអង្គភាព តាមបណ្តាព្រំដែនឲ្យយកចិត្តទុកដាក់ និងអនុវត្តដោយមានការទទួលខុសត្រូវខ្ពស់
* បានផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខែ្សព្រំដែនឲ្យយល់ពីច្បាប់ព្រំដែន
* គួរតែបន្តការផ្លាស់ប្តូរសភាពការណ៍ ដូចបានធ្វើឡើងនាពេលនេះ ។

បន្ទាប់ពីកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ក៏បានដឹកនាំប្រតិភូ ទៅសំដែងការគួរសមជាមួយ លោករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅទីស្តីការក្រសួងសន្តិសុខសាធារណៈផងដែរ៕