(ភ្នំពេញ)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងកម្មវិធីប្រគុំ តន្ត្រីភេសជ្ជៈប៉ូវកម្លាំង វើក ផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស ក្រុមហ៊ុនផលិត ផលភេសជ្ជៈ ខ្មែរប៊ែវើរីជីស បានធ្វើការចាប់រង្វាន់លើកទី១ របស់ខ្លូនសម្រាប់កម្មវិធីប្រូម៉ូ សិន កាត់សំបកកេស ផ្សងសំណាងឈ្នះរង្វាន់ម៉ូតូZOOMER X ចំនួន ៥០រង្វាន់ រួចរាល់ហើយ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោតជាផ្លូវការសម្រាប់អតិថិជនមានសំណាងចំនួន ៥០នាក់ ដែលបានឈ្នះរង្វាន់ខាងលើពីសំបកកេសភេសជ្ជៈ ដែលពួកគេបាន បំពេញឈ្មោះ និងលេខទូរស័ព្ទដើម្បីចូលរួមក្នុងកម្មវិធីនេះ ហើយអាចធ្វើការទំនាក់ទំនងដើម្បីបើករង្វាន់ម៉ូតូបានតាមរយៈលេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២៖
បញ្ជីលទ្ធផលអ្នកឈ្នះ៖
លោកស្រី គង់ កុសល នាយកគ្រប់គ្រងទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសូមថ្លែង អំណរគុណ និង ចូលរួមអបអរសាទរ អតិថិជន ដែលបានឈ្នះរង្វាន់ខាងលើ ផងដែរសូមបញ្ជាក់កម្មវីធីប្រូម៉ុសិន កាត់សំបកកេស ផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ ZOOMER X សរុប ៣០០ រង្វាន់ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនឹងផ្តល់ជូនជារៀងរាល់ខែរយៈ ៦ ខែពេញ រហូតដល់ខែ កញ្ញា ឆ្នាំ ២០១៩ ដោយកម្មវិធីនេះ លោកអ្នកគ្រាន់តែធ្វើការកាត់សំបកកេស ពីភេសជ្ជៈខាងលើ រួចបំពេញឈ្មោះ លេខទូរស័ព្ទ នៅលើសំបកកេស យកទៅដាក់ក្នុងធុង ឆ្នោតតាមហាងលក់ភេសជ្ជៈនានាទូរទាំងប្រទេសកម្ពុជា ដើម្បីចូលរួមផ្ទៀងផ្ទាត់ឈ្នះរង្វាន់ខាង លើជារៀងរាល់ថ្ងៃសុក្រ ចុងខែនីមួយៗ ក្នុងកម្មវិធីប្រគុំតន្រ្តី វើក ក្នុងទូរទស្សន៍ហង្សមាស ខាងលើ៕