Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល៥ថ្ងៃ, គ.ជ.ប សម្រេចយល់ព្រមតាមពាក្យបណ្តឹងតវ៉ា ១៣បណ្ដឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង របស់គណៈកម្មការរាជធានី-ខេត្ត

01-05-2019 11:41

(ភ្នំពេញ)៖ រយៈពេល ៥ថ្ងៃ គិតត្រឹមថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា ក្នុងដំណាក់កាលបិទផ្សាយបញ្ជី បោះឆ្នោតដំបូង គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពុំបានទទួលពាក្យបណ្តឹងជំទាស់ឡើយ ប៉ុន្តែបានសម្រេចយល់ព្រមតាមពាក្យបណ្តឹងតវ៉ា ចំនួន១៣បណ្ដឹង។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា គធ.ខប បានសម្រេចយល់ព្រមតាមពាក្យបណ្តឹង ចំនួន ១៣បណ្តឹងរួមមាន៖ ខេត្តបាត់ដំបង ១បណ្តឹង សម្រេចយល់ព្រម តាមពាក្យបណ្តឹង, ខេត្តកំពង់ឆ្នាំង១បណ្តឹង សម្រេចយល់ព្រមតាមពាក្យបណ្តឹង, ខេត្តកំពង់ស្ពឺ ២បណ្តឹង សម្រេចយល់ព្រមតាមពាក្យបណ្តឹង, ខេត្តកំពង់ធំ ៨បណ្តឹង សម្រេចយល់ព្រមតាមពាក្យបណ្តឹង និងខេត្តតាកែវ ១បណ្តឹង សម្រេចយល់ព្រមតាមពាក្យបណ្តឹង។

គ.ជ.ប បានឱ្យដឹងថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង មានរយៈពេល ១៩ថ្ងៃ (លើកលែងថ្ងៃបុណ្យផ្លូវការ ១ថ្ងៃ) គឺចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដែលមានពីរដំណាក់កាល៖

* ដំណាក់កាលទី១ នៅ គធ.ខប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

* ដំណាក់កាលទី២ នៅ គ.ជ.ប ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សេចក្តីសម្រេចរបស់ គ.ជ.ប ទាក់ទងនឹងការដោះស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង គឺជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

សូមជម្រាបថា ក្នុងដំណាក់កាលបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង នៅថ្នាក់ គ.ជ.ប មិនមានពាក្យបណ្តឹងឡើយ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖