(សៀមរាប)៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជាង៩៧ម៉ឺននាក់ បានទិញបណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូល ជាង៤៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ដោយឡែកបើគិតក្នុងរយៈពេលពេញ១ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស ជាង១៨ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទ ទួលបានចំណូលជាង៨លានដុល្លារ។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕