Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលចរាចរណ៍ត្រួតពនិត្យយានយន្តបានជាង១០ ម៉ឺនគ្រឿងរកឃើញយានយន្តល្មើសជាង២ម៉ឺនគ្រឿងនិងផាកពិន័យជាង១ម៉ឺនគ្រឿង នៅខែមេសា ឆ្នាំ២០១៩

01-05-2019 11:15

(ភ្នំពេញ)៖ រយៈពេលពេញ១ខែមេសា ឆ្នាំ២០១៩ ពោលចាប់គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដ ត្រួតពិនិត្យចំនួន១០០,៤៩៥គ្រឿង រកឃើញយានយន្តល្មើស២០,៣១៤គ្រឿង (ម៉ូតូ៣៤ភាគរយ) ក្នុងនោះអប់រំ៦,៩១៨គ្រឿង និងផាកពិន័យ១៣,៣៩៦គ្រឿង (ម៉ូតូ៨៤ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ត្រួតពិនិត្យសរុបរួមចំនួន៤៤,៥៥៧គ្រឿង អប់រំ៣,៨៥៤គ្រឿង និងផាក់ពិន័យចំនួន៩,៧៨៦គ្រឿង៕