Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមហ៊ុនមួយ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ប្ដឹងបុគ្គលិកម្នាក់ស៊ីដាច់លុយប្រហែល ១ម៉ឺនដុល្លារ

01-05-2019 10:58

(ភ្នំពេញ)៖ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនមួយស្រ្តីឈ្មោះ វណ្ណា ស៊ីណង បានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច សុំប្ដឹងបុគ្គលិកម្នាក់ឈ្មោះ ហ៊ុល ថារ៉ូ ភេទប្រុស មានទីលំនៅភូមិពោធិ៍លាង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីរង់ ខេត្តតាកែវ រឿងស៊ីដាច់លុយរបស់ក្រុមហ៊ុនប្រហែល ១ម៉ឺនដុល្លារ។

បើតាមពាក្យបណ្ដឹងដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា មុននឹងឈានដល់ការសម្រេចដាក់ពាក្យប្ដឹងនេះ ដោយសារតែ ឈ្មោះ ហ៊ុល ថារ៉ូ មិនគោពពាក្យសន្យា ដោយសន្យាថា នឹងយកលុយទាំងអស់នោះ មកទូទាត់ឲ្យក្រុមហ៊ុន ប៉ុន្ដែរហូតដល់ពេលនេះ បុគ្គលរូបនេះ មិនបានសង់នោះឡើយ ព្រមទាំងបិទលេខទូរស័ព្ទទៀតផង។

ខាងក្រោមនេះ ជាពាក្យបណ្ដឹងដែលមានខ្លឹមសារទាំងស្រុង៖