(ភ្នំពេញ)៖ ទឹកប្រាក់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ស្ត្រីវ័យក្មេងម្នាក់ទៀតហើយ មានឈ្មោះ ទុន ភាព អាយុ២៦ឆ្នាំ ជាកសិករ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ទុន ភាព បានរៀបរាប់ប្រាប់ឱ្យដឹងថា អស់រយៈពេល២ឆ្នាំកន្លងមកហើយ ដែលអ្នកនាងព្យាយាមទទួលទានតែបៃតង អ៊ីឈីតាន់ ដើម្បីផ្សងសំណាងយករង្វាន់ ព្រោះអ្នកនាងហាក់មិនទាន់ជឿថា មានរង្វាន់ពិត បើទោះជាធ្លាប់ឃើញគេឡើងទទួលរង្វាន់ប្រាក់លាន នៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។
ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់សម្រាកពីការងារផ្ទះ អ្នកនាងបានទៅលេងផ្ទះអ្នកភូមិ ហើយទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដប ដើម្បីទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។
ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងញាតិជិតខាង ដែលនៅក្បែរមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទ ជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ ពេលនេះអ្នកនាងជឿជាក់១០០ភាគរយ ហើយថា តែបៃតង អ៊ីឈីតាន់ ពិតជាមានរង្វាន់១០០លានរៀលយ៉ាងប្រាកដមែន។
អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ១០០លានរៀល អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយប្រគល់មួយចំនួនជូនម្តាយ និងទុកទិញដីសម្រាប់ធ្វើស្រែចម្ការ។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាង បានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕