(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ។

តាមការប្រកាសរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ជីន យុង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ លើកិច្ចការមួយចំនួន រួមមាន៖ ការលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដកពិសោធន៍លើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ ការប្រយុទ្ធប្រឆាំងភេរវកម្ម ព្រមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលជាតិ ។

ក្រៅពីជំនួបខាងលើនេះ សម្តេចក្រឡាហោម ស ខេង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន និងមជ្ឈមណ្ឌល E-Government នៃសាធារណរដ្ឋកូរ៉េផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖