(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៧១៧គ្រឿង រកឃើញល្មើសច្បាប់៦៤៥គ្រឿង (ម៉ូតូ២៨%) អប់រំ១៧៨គ្រឿង និងផាកពិន័យ៤៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន២,៧៤៩គ្រឿង, អប់រំ១៤៣គ្រឿង និងផាកពិន័យ៤១០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០០,៤៩៥គ្រឿង រកឃើញយានយន្តល្មើស២០,៣១៤គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៦,៩១៨គ្រឿង និងផាកពិន័យ១៣,៣៩៦គ្រឿង៕