(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានធ្វើដំណើររួមគ្នាចុះសិក្សារិះរកវិធីក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ។
ដំណើររួមគ្នារបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃនេះ គឺចុះសិក្សាពីការពង្រីកសមត្ថភាពអាងចម្រោះទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរថែមទៀត។