(កែប)៖ ដំណើរកម្សាន្តទៅលេងមាត់សមុទ្រ គឺជាបំណងរបស់មនុស្សគ្រប់រូប ដែលចង់ចាកចេញពីភាពនឿយណាយ នាថ្ងៃឈប់សម្រាកពីការងារ ការរកស៉ី និងការសិក្សាជាដើម។ គយគន់ទេសភាពនៅមាត់សមុទ្រ ស្របពេលព្រះអាទិត្យរៀបអស្តង្គត នៅចន្លោះកណ្តាលភ្នំខ្ពស់ៗ ដែលហ៊ុព័ទ្ធទៅដោយធម្មជាតិ ពិតជាឱសថព្យាបាលជំងឺស្រ្តេសយ៉ាងមានប្រសិទ្ធិភាព។

ភ្ញៀវទេសចរដែលស្នាក់នៅលេជេន កែប រីហ្សត (Legend Kep Resort) នឹងរំសាយចិត្តពីទុក្ខកង្វល់ ក៏ដូចជាស្ត្រេសនានា ដោយសាររីហ្សតមួយនេះ គឺជាទីកន្លែងពិសេសជាប់ឆ្នេរសមុទ្រកែប ដែលផ្សារភ្ជាប់នឹងធម្មជាតិពិតៗ អាចបំពេញតាមក្តីស្រម៉ៃរបស់លោកអ្នកតែម្តង។ ទីកន្លែងនេះ មានទីតាំងស្ថិតនៅឧទ្យានជាតិកែប នាភូមិថ្មី ឃុំព្រៃធំ ក្រុងកែប ខេត្តកែប។

អ្នកគ្រប់គ្រងទូទៅ បានអះអាងថា រដូវកាលដ៏វិសេសវិសាលសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាករបស់លោកអ្នក គួរតែទៅលំហែកាយនៅរីហ្សតបែបធម្មជាតិ ព្រៃភ្នំ សមុទ្រ ហើយ Legend Kep Resort គឺជាទីកន្លែងដ៏សាកសមបំផុត។ អ្នកចាត់ចែងរូបនេះ បានបន្តទៀតថា ដោយសារទីតាំងនៅជិតមាត់សមុទ្រនោះ ភ្ញៀវទេសចរអាចដើរទៅអាំងគ្រឿងសមុទ្រ មើលទេសភាពព្រះអាទិត្យលិច យ៉ាងរីករាយក្រៃលែង ដោយមិនបាច់ជួលមធ្យោបាយធ្វើដំណើរឡើយ។

អ្នកគ្រប់គ្រង ក៏បានបញ្ជាក់ថា សម្រាប់ភ្ញៀវដែលចង់ធ្វើពិធីតូចធំនានា ក៏រីហ្សតអាចរៀបចំជូនដោយរីករាយ ដោយសារតែទីតាំងនេះអាចដាក់មនុស្សបាន រហូតដល់ទៅ១៣០នាក់ឯណោះ។

អ្នកចាត់ចែងរីហ្សត បានបន្ថែមថា តម្លៃបន្ទប់សមរម្យ (មានអាហារពេលព្រឹក) បន្ទប់ស្នាក់នៅប្រកបដោយផាសុខភាព អាងទឹកធំទូលាយ និងអនាម័យល្អ, បន្ទប់ម៉ាស៉ីនត្រជាក់ទាំងអស់ និងមានម៉ាស៉ីនទឹកក្តៅទឹកត្រជាក់គ្រប់បន្ទប់ទឹក, មានចង្រ្កានអាំងសាច់ BBQ សម្រាប់កម្មវិធីផ្សេងៗ (Pool Party) ហើយទីតាំងងាយស្រួលរកបំផុត ជាប់នឹងឆ្នេរធំក្រុងកែប (ជាប់របងមន្ទីរទេសចរណ៍ខេត្តកែប) និងជិតផ្សារក្តាម ដែលងាយស្រួលរកបំផុត។

ជាមួយគ្នានេះ សេវាកម្មផ្សេងៗទៀត រួមមាន កង់ជិះកម្សាន្តជុំវិញឆ្នេរ និងក្រុងកែប ,មានម៉ូតូកង់បី (Tuk Tuk ) សម្រាប់ជូនភ្ញៀវទៅលេងឆ្នេរ និងផ្សារក្តាម, មានប្រភេទគ្រែសម្រាប់លក្ខណៈគ្រួសារ និងមិត្តភក្តិ ។ មានទទួលសេវារៀបចំកម្មវិធីផ្សេងៗ និងរៀបចំកម្មវិធីអាំងសាច់ពេលល្ងាចផងដែរ (Pool Party)។

ព័ត៌មានលម្អិត សូមទំនាក់ទំនងកក់បន្ទប់តាមរយៈ៖ 036 6666 673, 068 6666 79, 010 366 673 ឬ Facebook page: https://www.facebook.com/Legendkepresort
ឬ Website: http://www.legendkepresort.com