(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩តទៅ ក្រសួងនឹងដាក់ឱ្យប្រើប្រាស់នូវសៀវភៅការងារ និងបណ្ណការងារជនបរទេស ទម្រង់ថ្មី។
ការប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណ ឬសៀវភៅការងារទម្រង់ថ្មីសម្រាប់ជនបរទេសនេះ ក៏ស្របទៅនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ កម្លាំងពលកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដើម្បីបន្ថយនីតិវិធីរដ្ឋបាល ផ្ដល់សេវាកម្មងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយប្រសិទ្ធភាព៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖