(ភ្នំពេញ)៖ ក្រុមហ៊ុន i-Qlick marketing Co.,Ltd រួមទាំងដៃគូពាណិជ្ជកម្ម តំណាងចែកចាយ និងអ្នកសារព័ត៌មាន ជាង ៥០០នាក់ ជួបជុំញាំអាហារពេលល្ងាចប្រចាំឆ្នាំ ជាខួបគម្រប់ ៨ឆ្នាំរបស់ i-Qlick បន្ទាប់ពីសម្រេចបាននូវសមិទ្ធិផលនៃឆ្នាំចាស់។
កញ្ញា Noriko Gunji, President CEO of Canon Singapore Private Limited គឺបានថ្លែងថា ពាក្យស្លោករបស់ Canon នៅក្នុងតំបន់អាស៊ីគឺ ភាពរីករាយ គឺតែងតែនៅជាមួយលោកអ្នក។ នេះគឺជាអ្វីដែលយើងប្ដេជ្ញា សម្រាប់អតិថិជនរបស់ពួកយើង ក្នុងការផ្ដល់ជូននូវភាពរីករាយជូនចំពោះអតិថិជន។ ខ្ញុំសង្ឈឹមយ៉ាងម៉ុតមុំាថា លោកអ្នកនឹងនៅតែបន្ដរការគាំទ្រ ហើយយើងនឹងព្យាយាមនាំយកនូវភាពរីករាយ ជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីថ្ងៃនេះ គឺជាការថ្លែងអំណរអគុណទៅដល់ ការគាំទ្ររបស់លោកអ្នក និងយើងសង្ឃឹមថា កម្មវិធីក្នុងថ្ងៃនេះ គឺនឹងនាំជូនលោកអ្នកនូវភាពរីករាយសម្រាប់អ្នកទាំងអស់គ្នារ ដូចដែល Canon នាំជូននូវ ភាពរីករាយជូនអតិថិជនទាំងអស់។
លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា i-Qlick គឺប្ដេជ្ញាថា នឹងធ្វើឲ្យមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ លោកក៏បានថ្លែងអំណរគុណ ទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញាររបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង ៧ឆ្នាំ និងជាផ្លាកសញ្ញារដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និងម៉ាស៊ីនព្រីន។
ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាទួលគោគ សាខាចំការមន សាខាNojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) និងសាខាផ្សេងៗជាច្រើនទៀត។
ជាមួយនឹងសាខា ក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីអោយកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឈឹមថាយើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ ការងារផ្ទាល់ខ្លួន៕