(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA) នឹងរៀបចំវេទិកាការងារ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងនោះមានក្រុមហ៊ុនប្រមាណជា១១ នឹងផ្ដល់ឱកាសការងារជាង១ពាន់កន្លែង។
ក្រុមហ៊ុនទាំង១១ សម្រាប់វេទិកាការងារនាថ្ងៃទី០៨ ខែឧសភាខាងមុខនេះរួមមាន៖ ធនាគារស្ថាបនា, ក្រុមហ៊ុន AEON Cambodia, BROWN Coffee and Bakery, ក្រុមហ៊ុន T.O group, ក្រុមហ៊ុន World Pop Travel & Tour, ក្រុមហ៊ុន Mekongnet , ក្រុមហ៊ុន Opennet, ក្រុមហ៊ុន STSK Investment Group, ក្រុមហ៊ុន Walt Technology (Cambodia) Company LTd., Master Suki Soup និងក្រុមហ៊ុន TH F&B Co., Ltd។
សម្រាប់សិស្ស-និស្សិត ព្រមទាំងអ្នកកំពុងស្វែងរកការងារ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់សម្ភាសផ្ទាល់ ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុនចាប់ពីម៉ោង ០៨៖០០ព្រឹកដល់០៥៖០០ល្ងាច ក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សិស្ស-និស្សិតព្រមទាំងអ្នកដែលកំពុងស្វែងរកការងារ អាចទទួលបានសេវាផ្តល់ជូន ដោយរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ និងសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕