(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យមួយរបស់ហុងកុង គឺក្រុមហ៊ុន Prestige Homes (Cambodia) បានប្រកាសបើកសម្ពោធជាផ្លូវការនៅកម្ពុជា និងចំកណ្ដាលទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Prestige Homes (Cambodia) បានបង្ហាញពីការប្តេជ្ញាចិត្ត ផ្តល់ជូនសេវាកម្មអចលនវត្ថុដ៏ល្អឥតខ្ចោះ ដល់អតិថិជនរបស់ខ្លួន។
ការសម្ពោធជាផ្លូវការក្រុមហ៊ុន Prestige Homes (Cambodia) រៀបចំឡើងនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ ក្រុមហ៊ុន Prestige Homes ជាក្រុមហ៊ុនអចលនវត្ថុថ្មីជាងគេនៅកម្ពុជា ដែលបាននឹងកំពុងទទួលការគាំទ្រខ្លាំងពី វិនិយោគិនដោយផ្អែកលើសមិទ្ធិផលធំៗរបស់ខ្លួន នាយុគសម័យកំណើនអចលនវត្ថុនេះ។
លោក Raymond Choi អគ្គនាយកក្រុមហ៊ុន Prestige Homes និងលោក Andrew Chong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Prestige Homes បានបង្ហាញពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន ដល់ភ្ញៀវចូលរួមជាច្រើននាក់។
លោក Raymond Choi យល់ឃើញថា ការផ្តល់សេវាកម្មអចលនវត្ថុប្រកបដោយវិជ្ជាជីវៈ មិនទាន់អាចបំពេញតម្រូវការ របស់ទីផ្សារអចលនវត្ថុនៅកម្ពុជាបាននៅឡើយ ដូច្នេះបានជាលោកសម្រចចិត្តបង្កើតនៅក្រុមហ៊ុន Prestige Homes (Cambodia) ដើម្បីឆ្លើយតបនឹងតម្រូវការ របស់អតិថិជន និងទីផ្សារអចលនវត្ថុក្នុងប្រទេសកម្ពុជា។
លោកឲ្យដឹងថា ក្រុមហ៊ុន Prestige Homes (Cambodia) ជាក្រុមហ៊ុនអចលនវត្ថុផ្តល់ជូននូវ គេហដ្ឋានក្នុងក្ដីសុបិនការិយាល័យទំនើបទាន់សម័យ និងដីដែលមានទីតាំងល្អប្រសើរ ដែលអាចជួយសម្រេចបំណងប្រាថ្នារបស់អតិថិជនបាន ដោយមានការសហការពីដៃគូ អចលនវត្ថុធំៗ និងមានឈ្មោះល្បីល្បាញជាច្រើនថែមទៀតផង។
លោកបន្ថែមថា ជាមួយគ្នានេះនឹងមានការបម្រើសេវាកម្មយ៉ាងល្អពី បុគ្គលិករបស់ Prestige Homes (Cambodia) ដែលប្រកបដោយជំនាញវិជ្ជាជីវៈ និងបំពាក់បំប៉នដោយអ្នកនាំមុខ និងដៃគូឆ្នើមក្នុងឧស្សាហកម្មអចលនវត្ថុ ជាក់ស្ដែងដូចជា Urban Village រង់ចាំបំពេញនូវតម្រូវការរបស់អតិថិជន ដោយភាពកក់ក្តៅបំផុត។ ក្រុមហ៊ុនព្យាយាមផ្តល់ជូនអតិថិជននូវបទដ្ឋាននៃ ឧស្សាហកម្មអចលនវត្ថុមិនដែលមាន និងលើសពីការរំពឹងទុកគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Prestige Homes (Cambodia) ត្រូវបានបង្កើតឡើង ដើម្បីភាពអស្ចារ្យរបស់ខ្លួន ជាមួយនឹងគោលបំណងច្បាស់លាស់ ក្នុងការផ្តល់នូវអចលនវត្ថុល្អប្រណិត និងសេវាកម្មល្អគ្មានគូប្រជែង បានដែលធានាបាននូវ ការបំពេញតម្រូវការ និងសន្សំសំចៃពេលវេលាបានច្រើន ជាមួយនឹងធនធានសម្បូរបែបនៃអ្នកជំនាញ និងបទពិសោធន៍ពីទីផ្សារអចលនវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ។
ក្រុមហ៊ុន Prestige Homes (Cambodia) នឹងឆ្លើយតបគ្រប់តម្រូវការអចលនវត្ថុ របស់អតិថិជនទៅលើការវិភាគ, ការគ្រប់គ្រង, ការលក់ ឬជួល ដោយអ្នកជំនាញច្បាស់លាស់ និងបទពិសោធន៍ខ្ពស់ជាមួយនឹងតម្លៃល្អប្រសិទ្ធិភាពខ្ពស់ ដោយមិនខ្ជះខ្ជាយពេលវេលារបស់អតិថិជន។
សម្រាប់ព័ត៌មានលម្អិត របស់ក្រុមហ៊ុន Prestige Homes (Cambodia) សូមចូលទៅក្នុងគេហទំព័រ www.prestigehomeskh.com ឬធ្វើការទំនាក់ទំនងផ្ទាល់មកកាន់លេខ៖ ០២៣ ៨៨៨ ៨០៧៕