(ភ្នំពេញ)៖ និសិ្សតសកលវិទ្យាល័យ ធនធានមនុស្សជាង ៤០០នាក់ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយចូលរួបឧបត្ថមគាំទ្រដោយក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន វីតាល់ បានចូលរួមកម្មវិធីបរិច្ចាគឈាម ដោយស្មគ្រ័ចិត្តក្រោមប្រធានបទ «យុវជន មនុស្សធម៌ និងក្តីសង្ឃឹម» ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណសកលវិទ្យាល័យជាតិ ធនធានមនុស្សផ្ទាល់តែម្តង។
សកលវិទ្យាល័យធានមនុស្ស គឺសកលវិទ្យាល័យ ឈានមុខគេមួយដែលតែងតែទទួលបានចំនួនអ្នកចូលរួម ផ្តល់ឈាមឈាមច្រើនជាងគេស្ទើរ តែរាងរាល់ឆ្នាំ។ ឆ្នាំនេះក៏ដូចគ្នា កម្មវិធីផ្តល់ឈាមលើកនេះ គឺរំពឹងថានឹងទទួលបានផ្លោកឈាមសប្បុរស យ៉ាងតិចណាស់ ២០០ប្លោក ដើម្បីបំពេញបន្ថែមនូវរាល់កង្វះខាត ឈាមក្នុងស្តុកបម្រុងទូទាំងប្រទេស។
គោលបំណងនៅ ការរៀបចំកម្មវិធីនេះ ឡើងគឺដើម្បីលើកកម្ពស់ដល់ការចូលរួមរបស់និស្សិតឲ្យបាន ចូលរួមជាមួយសកម្មភាពមនុស្សធម៌ ក្នុងសង្គមតាមការបរិច្ចាគឈាម ក៏ជាការគាំទ្រផងដែរ ដល់យុទ្ធនាការរបស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែល តែងតែយកចិត្តទុកដាក់ក្នុងការលប់បំបាត់ ការស្លាប់របស់ប្រជាជនកម្ពុជា ដោយកង្វះឈាម។
កម្មវិធីបរិច្ចាគឈាមនេះ អាចប្រារព្ធទៅបានយ៉ាងអធិកអធមដោយសារតែមាន ការឧបត្ថម្ភជ្រោមជ្រែងយ៉ាងពេញទំហឹងពី ជាពិសេសគឺក្រុមហ៊ុនទឹកពិសា វីតាល់ ដែល ជានិច្ចជាកាល តែងតែគាំទ្រដល់សកម្មភាព មនុស្សធម៌នានាក្នុងសង្គម។ ដើម្បីលើកទឹកចិត្តដល់ និស្សិតដែលបានផ្តល់ឈាមទាំងឡាយ វីតាល់បានឧបត្ថម្ភទឹកវីតាល់ម្នាក់ ១យួរ បន្ថែមលើកការឧបត្ថម្ភទឹក ប្រើប្រាស់ក្នុងកម្មវិធីទាំងមួល។
លោក អ៊ុ វណ្ណៈ ដំណាងដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក៏បានកើនសរសើរដល់ថ្នាក់ដឹកនាំ របស់សកលវិទ្យាល័យធនធានមនុស្សដែលតែងតែយកចិត្ត ទុកដាក់ចំពោះកម្មវិធីសប្បុរសធម៌ ជាពិសេសកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តនេះ ដែលនេះគឺជាកម្លាំង ជម្រុញទឹកចិត្តដ៏មុតមាំ សម្រាប់សកលវិទ្យាល័យឯកជន ក៏ដូចជាសារធារណជនដទៃទៀត ក្នុងការធ្វើយុទ្ធការនេះកាន់តែ ច្រើនទូទាំងប្រទេស។
លោក ឈុន ណុច សកលវិទ្យាធិការង នៃសកលវិទ្យាល័យធនធានមនុស្ស ក៏បាន សម្តែង នូវការស្វាគន៍យ៉ាងកក់ក្តៅចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុន វីតាល់ដែលបានចូលរួមចំនែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើងម្តងទៀតក្នុងបរិវេណ សាកលវិទ្យាល័យធមធានមនុស្ស ហើយលោកក៏បានអបអរសាទរ ដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិតកសិកម្មទាំងឡាយ ដែលប្អូនៗ មានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាម លោកថាទង្វើរបាន បង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី។
លោកវេជ្ជបណ្ឌិត អនុប្រធាន លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្នែងអំណរគុណដល់និស្សិតជាតិធនធានមនុស្ស ដែលតែងតែខ្នះខ្នែង និងស្វាគមន៍ចំពោះយុទ្ធនាការបរិច្ចាគឈាម ដោយស្មគ្រ័ចិត្តជាច្រើនឆ្នាំកន្លងមក មជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏រំពឹងថា កម្មវិធីនេះអាចនឹងទទួលបានប្លោកឈាមសប្បុរសច្រើន ក្នុងការបំពេញ បន្ថែម ការផ្គត់ផ្គង់ដល់តម្រូវការ ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថានឹងបន្តគាំទ្រ និងឧត្ថម្ភដល់កម្មវិធីបរិច្ចាគឈាម និងសកម្មភាពមនុស្សធម៌សង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាពនៃ ការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប៕