(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា ខ្លួននឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «បញ្ហាម្ហូបអាហារ និងគីមី» នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
វាគ្មិនដែលអញ្ជើញចូលរួម មាន៣រូបគឺ៖ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងសុខាភិបាល និងតំណាងក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។
បើតាមសេចក្តីជូនដំណឹងដដែល សន្និសីទនេះ មានទិសដៅ និងគោលបំណងឆ្លើយពន្យល់តបនឹងកង្វល់យ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ដែលកំពុងផ្ដោតការយកចិត្តទុកដាក់ លើបញ្ហាសុវត្ថិភាពចំណីអាហារសាធារណៈ ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល រួមមានចំណុចសំខាន់ៗដូចតទៅ ៖
១៖ ស្ថានភាពជាក់ស្ដែងនៃម្ហូបអាហារនៅក្នុងទីផ្សារកម្ពុជា
២៖ ស្ថានភាពទូទៅ នៃការគ្រប់គ្រងចំណីអាហារសាធារណៈ ជាមួយនឹងសារធាតុគីមី
៣៖ បញ្ហាប្រឈម លើការនាំចូលដោយលួចលាក់តាមច្រករបៀង
៤៖ វិធានការលើអ្នកមិនសហការ ឬប្រព្រឹត្តបទល្មើស ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ (ការពិន័យ និងដាក់ទោសទណ្ឌ)៕