(ភ្នំពេញ)៖ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា បាននឹងកំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ពីមួយឆ្នំាទៅមួយនោះ បានធ្វើឲ្យអ្នកវិនិយោគិនជាតិ និងអន្តរជាតិ សម្លឹងមើលឃើញឱកាសល្អ ក្នុងការបោះទុនវិនិយោគទៅលើជាច្រើននៅកម្ពុជា ដើម្បីទទួលផលចំណេញ ដែលក្នុងនោះរួមមាន ដូចជាវិស័យអចលនទ្រព្យ សេវាដឹកជញ្ជូន ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។

ជាក់ស្តែងហាងស៊ុប ឈួន ម៉ាភួរ នីគ័រសួនឌូ ដែលមានប្រភពមកពីខេត្ត ស៊ី ឈួន ប្រទេសចិន ក្រោមការបោះទុនវិនិយោគ របស់ជនជាតិចិននៅកម្ពុជា បានបើកដំណើរការប្រកបអាជីវកម្មជាផ្លូវការ នាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ របស់អតិថិជនជាតិ និងអន្តរជាតិ មានទីតំាងស្ថិតនៅផ្ទះលេខ Q-03 ផ្លូវ Newton Rd Elite Town III កោះពេជ្រ រាជធានីភ្នំពេញ។

លោក លីវ ជីន ម្ចាស់ហាងស៊ុប ឈួន ម៉ាភួរ នីគ័រសួនឌូ បានបញ្ជាក់ថា ការដែលរូបលោកសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដោយសារតែលោកមើលឃើញពីសក្តានុពលកំពុងតែរីកចម្រើនខ្លំាំង ជាពិសេសប្រជាជនខ្មែរមានចិត្តទូលាយ និងបើកចំហរចំពោះការហូរចូលនៃម្ហូបអាហាររបស់បរទេស ដូច្នេះហើយហាងស៊ុបលោក មកបើកប្រកបអាជីវកម្មនៅកម្ពុជា។

ហាងស៊ុបរបស់លោកបែងចែកជា២ គឺស៊ុបធម្មតា ឬស៊ុបអត់ហិល និងស៊ុបហិល ក្នុងនោះស៊ុបអត់ហិលផ្សំឡើងពីយិនស៊ិន និងមាន់ខ្មៅ ដែលរំងាស់ជាច្រើនម៉ោង ជាមួយនឹងគ្រឿងផ្សំគ្រប់មុខ។

លោកបន្តថា ហាងស៊ុបរបស់លោកបច្ចុប្បន្នបើកដំណើរការបាន០៦ហាង ហើយនៅប្រទេសចិន ហើយនៅកម្ពុជា នេះគឺជាហាងស៊ុបដំបូងគេ ចំពោះមូលហេតុ គឺលោកចង់ឲ្យប្រជាជនកម្ពុជា បានស្គាល់នូវស៊ុបបុរាណចិន ដែលមានអាយុកាលជាច្រើនឆ្នំាណាស់មកហើយ ជាពិសេសវាជួយបង្កើតការធ្វើជូនដល់ប្រជាជនកម្ពុជាផងដែរ។

ម្ចាស់ហាងស៊ុប ឈួន ម៉ាភួរ រូបនេះ បានបន្ថែមទៀតថា ដើម្បីអបអរសាទរដល់ការបើកដំណើរការហាងស៊ុបចិន ដំបូងនៅកម្ពុជានោះ ហាងលោកនឹងផ្តល់ជូនការបញ្ចុះតម្លៃ រហូតដល់២២ភាគរយ គិតចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២៥ ខែឧសភាខាងមុខនេះ ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជា មកសាកល្បងរសជាតិស៊ុបពិសេសរបស់ចិន ក៏ដូចជាថ្លែងអំណរគុណចំពោះការគំាទ្ររបស់ពួកគាត់៕