(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយណែនាំឲ្យក្រុមហ៊ុនទាំង៥របស់កម្ពុជា ដែលទទួលបានការអនុញ្ញាតនាំចេកចេញទៅប្រទេសចិន អនុវត្ដគោលការណ៍ឲ្យបានត្រឹមត្រូវ។
គោលការណ៍ទាំងនោះ រួមមាន ៖
ទី១៖ ត្រូវរៀបចំសំបកវេចខ្ចប់ឱ្យបានត្រឹមត្រូវ ជាភាសាអង់គ្លេសស្របតាមលក្ខខណ្ឌតម្រូវ ដែលមានចែងក្នុងពិធីសាររួមមាន៖
* ឈ្មោះក្រុមហ៊ុននាំចេញ
* ឈ្មោះផលិតផល
* លេខកូដចុះបញ្ជីកសិដ្ឋាន
* លេខកូដចុះបញ្ជីទីតាំងវេចខ្ចប់
* ប្រទេសប្រភពដើមផលិតផល
* រំលេចនូវភាសាចិន (ក្នុងលិខិត)
ទី២៖ ត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យច្បាប់ដើម ភ្ជាប់មកជាមួយ នៅពេលនាំចេញមួយលើកៗ។
ទី៣៖ នៅក្នុងវិញ្ញាបនបត្រភូតគាមអនាម័យ ត្រូវរំលេចពាក្យ «The consignment accords with the Protocol of Phytosanitary Requirements for the export of bananas from Cambodia to China and free of quarantine pests concern to China»៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ក្រសួងកសិកម្ម ដែលមានខឹ្លមសារទាំងស្រុង៖