(បរទេស)៖ ដោយសារបច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប ទើបធ្វើឲ្យតំរូវការស្វែងយល់ អំពីព័ត៌មាននៅក្នុងសង្គមនីមួយៗ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនរស់នៅទូទាំងសកលលោក។ ហេតុដូចនេះ ក្នុងគោលបំណងដើម្បីអាចឲ្យមនុស្សសិក្សា និងស្វែងយល់ដឹងអំពី ព័ត៌មាននៅក្នុងសង្គមមួយបាន គឺពួកគេត្រូវការ ការអានជាចាំបាច់។ ខាងក្រោមនេះ ជាជនជាតិទាំង១០ ដែលចូលចិត្តអានច្រើនជាងគេក្នុងពិភពលោក៖
១. ជនជាតិឥណ្ឌា៖ ត្រូវបានគេចាត់ទុកថា ជាជនជាតិទី១ ដែលមានការអានច្រើនជាងគេបំផុត ក្នុងពិភពលោក ដោយសារជាមធ្យមជនជាតិឥណ្ឌាម្នាក់ បានចំណាយពេលចំនួន ១០ ម៉ោង និង៤២ នាទី សម្រាប់ការអានក្នុងមួយសប្ដាហ៍។
២. ជនជាតិថៃ៖ សម្រាប់ជនជាតិថៃម្នាក់ ជាមធ្យមក្នុងមួយសប្ដាហ៍ បានចំណាយពេល ដើម្បីអានចំនួន ៩ ម៉ោង និង ២៤ នាទី។
៣. ជនជាតិចិន ៖ ស្ថិតនៅលេងរៀងទី៣ ក្នុងចំណោមជនជាតិ ដែលមានការអានដ៏ច្រើនជាងគេ ក្នុងពិភពលោក គឺជនជាតិចិន ដោយជាមធ្យមក្នុងមួយសប្ដាហ៍ ជនជាតិចិនម្នាក់ បានចំណាយពេលចំនួន ៨ ម៉ោងសម្រាប់ការអាន។
៤. ជនជាតិហ្វីលីពីន៖ ជាមធ្យមជនជាតិហ្វីលីពីន បានចំណាយពេលសម្រាប់ការអាន ក្នុងមួយសប្ដាហ៍ចំនួន ៧ ម៉ោង និង ៣៦ នាទី។
៥. ជនជាតិអេហ្ស៊ីប ៖ ជាជនជាតិទី៥ ដែលមានការអានដ៏ច្រើនជាងគេ ក្នុងពិភពលោក ដែលជាមធ្យមជនជាតិអេហ្ស៊ីបម្នាក់ បានចំណាយពេលចំនួន ៧ ម៉ោង និង ៣០ នាទី ក្នុងមួយសប្ដាហ៍ សម្រាប់ការអាន។
៦. ជនជាតិឆែក (Czech)៖ ជាមធ្យមជនជាតិឆែកម្នាក់ បានចំណាយពេល សម្រាប់ការអាន ក្នុងមួយសប្ដាហ៍ចំនួន ៧ ម៉ោង និង ២៤ នាទី។
៧. ជនជាតិរុស្ស៊ី ៖ ជាមធ្យមជនជាតិរុស្ស៊ីម្នាក់ បានចំណាយពេល សម្រាប់ការអាន ក្នុងមួយសប្ដាហ៍ចំនួន ៧ ម៉ោង និង ០៦ នាទី។
៨. ជនជាតិស៊ុយអែត ៖ ជាមធ្យមក្នុងមួយសប្ដាហ៍ ជនជាតិស៊ុយអែតម្នាក់ បានចំណាយពេលចំនួន ៦ ម៉ោង និង ៥៤ នាទី សម្រាប់ការអាន។
៩. ជនជាតិបារាំង ៖ ជាមធ្យមក្នុងមួយសប្ដាហ៍ ជនជាតិបារាំងម្នាក់ បានចំណាយពេលចំនួន ៦ ម៉ោង និង ៥៤ នាទី សម្រាប់ការអាន។
១០. ជនជាតិហុងគ្រី ៖ សម្រាប់លេខរៀងទី១០ ក្នុងចំណោមជនជាតិ ដែលមានការអានដ៏ច្រើនជាងគេ ក្នុងពិភពលោក គឺជនជាតិហុងគ្រី។ ជាមធ្យមជនជាតិនេះម្នាក់ បានចំណាយពេលចំនួន ៦ ម៉ោង និង ៥៤ នាទី សម្រាប់ការអាន៕