(កោះកុង)៖ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំបោះឆ្នោតដើម្បីជ្រើសតាំងសមាជិក និងប្រធានថ្មី ដែលមានចំនួនអ្នកចូលរួមបោះឆ្នោតចំនួន ១៥៩នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។
ការឈរឈ្មោះបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកថ្មីជាប្រធានមានចំនួន ១១រូប តែត្រូវជ្រើសរើសតាំងជាប្រធានសមាជិកពាណិជ្ជកម្មតែម្នាក់សម្រាប់អាណត្តិទី២ លើកទី២នេះ។
ការបោះឆ្នោតជ្រើសរើស សមាជិក និងប្រធានថ្មីអាណត្តិទី២ លើកទី២នេះ បានធ្វើឡើងក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សុខសុទ្ធី អភិបាលរងខេត្តកោះកុង ព្រមទាំងមានការចូលរួមមន្ទីរអង្គភាព និងក្រុមអាជីវករផងដែរ។
ការបោះឆ្នោតជ្រើរើសប្រធាន អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង អាណត្តិទី២ លើកទី២ ដើម្បីដឹកនាំសកម្មភាពទំនាក់ទំនង អ្នកវិនិយោគទុនជាតិ និងបរទេសបណ្តាក់ទុន ព្រមទាំងពង្រីកមុខរបរអាជីកម្មពាណិជ្ជកម្ម ជូនដល់ពាណិជ្ជករ ឬអាជីវករក្នុងខេត្តកោះកុងឲ្យមានភាពរីកចំរើនផ្នែកវិស័យសេដ្ឋកិច្ចខ្លាំងឡើង។
ជាលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មអាណត្តិទី២ លើកទី២ បានទៅលើលោក ចាង ជីវិញ៕