(ភ្នំពេញ)៖ ក្រោយពីការប្រកាស និងសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី នៃខ្សែស្រឡាយ Galaxy ស៊េរី A ជាច្រើនម៉ូឌែល នៅទីក្រុងបាងកកប្រទេសថៃកាលពីពេលថ្មីៗនេះរួចមក បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនជាច្រើន។ 

ដើម្បីឆ្លើយតបតាមតំរូវការរបស់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកស្រឡាញ់គាំទ្រទាំងអស់ឱ្យទាន់ចិត្តនោះ ក្រុមហ៊ុន សាមសុង ក៏មិនបង្អង់យូរដែរ ដោយធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនេះ ក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ តែម្តង។

គួររម្លឹកផងដែរថា ចំពោះរូបរាង និងលក្ខណៈសម្បត្តិរបស់ Samsung Galaxy A70 នេះគឺពិតជាធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងអាចធ្វើការសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូន ដែលមានចំណុចត្រូវចិត្តមួយនេះ បានភ្លាមៗជាមួយនឹងតម្លៃត្រឹមតែ៣៩៩ដុល្លារប៉ុណ្ណោះ!

គុណសម្បត្ដិ Galaxy A70 ជំនាន់ថ្មីនេះ ទទួលបានការគាំទ្រច្រើន និងអាចបង្ហាញខ្លួនក្នុងតំណែងនៃភាពលិចធ្លោដ៏អស្ចារ្យនោះគឺ រូបរាងដ៏ស្រស់ស្អាត អេក្រង់ធំលាតពេញផ្ទៃស្ទើរតែគ្មានគែម កាមេរ៉ាលំដាប់ ទំហំផ្ទុកកាន់តែធំ ថាមពលថ្មខ្លាំងលើសគេ និងតម្លៃដ៏ពិសេសសឹងមិនគួរឱ្យជឿតែម្តង!

ដូច្នេះដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមមើលពីលក្ខណៈសម្បត្តិ រួមទាំងកម្លាំងម៉ាស៊ីនរបស់ម៉ូឌែលនៅខាងក្រោមនេះទាំងអស់គ្នា៖

** Samsung Galaxy A70
* អេក្រង់ធំទំហំ 6.7 អ៊ីញ Infinity-U Display
* ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
* កម្រិតបង្ហាញរូបភាព Full HD+
* ស្រោបខ្នងខាងក្រោយដោយ 3D Glasstic
* ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Snapdragon 675 Dual 2.0GHz + Hexa 1.7GHz
* RAMទំហំ 6GB
* អង្គផ្ទុក 128GB និងអាចបន្ថែម Micro SD បានរហូតដល់ 512GB
* កាមេរ៉ាខាងមុខ១គ្រាប់ ទំហំ 32 មេហ្គាភិចសែល
* កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra Wide + 5 មេហ្គាភិចសែលជា Depth លេនសម្រាប់ថតព្រាលផ្ទៃខាងក្រោយ។
* ថាមពលថ្ម 4500mAh
* ទ្រទ្រង់កម្លាំងសាកថ្មល្បឿនលឿនបាន 25W Super Fast Charging / USB type C
* ស្កេនម្រាមដៃនៅលើអេក្រង់
* ដំណើរការដោយ Android 9 Pie
* ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ដែលផ្តូរពណ៌ស្រី្គនទៅជាខ្មៅដើម្បីសម្រួលការប្រឹងមើលជាដើម។
*Galaxy A70 ថ្មីនេះ មានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ ស និងខៀវ ។

លើសពីនោះ សាមសុង បានផ្តល់ជូននូវជម្រើសកាន់តែល្អប្រសើរ សម្រាប់អតិថិជនទាំងអស់របស់ខ្លួនហើយ! ដូច្នេះជឿជាក់ថា លោកអ្នកនឹងមិនស្ទាក់ស្ទើរចិត្តទៀតឡើយ ក្នុងការជ្រើសយកស្មាតហ្វូនសំណប់ចិត្តរបស់ខ្លួនទៅតាមតំរូវការ!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖1800 20 3232 ៕