(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការឆ្មក់បង្ក្រាបល្បែងជល់មាន់ដ៏ធំមួយកន្លែង និងធ្វើការឃាត់ខ្លួនមនុស្ស៧នាក់ និងដកហូតមាន់ជល់ បានចំនួន៥ក្បាល។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់ភ្នាក់ងារ Fresh news ឲ្យដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនញៀនល្បែងដែលឃាត់ខ្លួនរួមមាន
ទី១៖ ឈ្មោះ សឿង សឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២៖ ឈ្មោះ គង់ គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៣៖ ឈ្មោះ សែន ណាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិចមចៅ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៤៖ ឈ្មោះ ហែម ហឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៥៖ ឈ្មោះ ជេត គាវ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៦៖ ឈ្មោះ អន ធន់ភេទ ប្រុសប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ទី៧៖ ឈ្មោះ ហុង ហេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន អ្នកញៀនល្បែងទាំង៧នាក់ រួមទាំងវត្ថុតាងមាន់ជល់៥ក្បាលនោះ ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕