Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដោយសារក្បឿង ជីប ម៉ុង មានគុណភាពខ្ពស់ ទើបធ្វើឱ្យម្ចាស់ដេប៉ូសំណង់ អាចលក់ចេញបានជាច្រើន

29-04-2019 10:52

(ភ្នំពេញ)៖ ដេប៉ូផ្គត់ផ្គង់សម្ភារសំណង់ លី ធារី ក្នុងរាជធានីភ្នំពេញ អាចជំរុញការលក់ក្បឿង ជីប ម៉ុង បានគួរឲ្យកត់សម្គាល់ តាមរយៈការពន្យល់អំពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំ និងមានគុណភាពខ្ពស់ជូនអតិថិជន។

លោក លី ធារី ដែលជាម្ចាស់ដេប៉ូផ្គត់ផ្គង់សម្ភារសំណង់នេះ បានលើកឡើងថា ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមានផ្នត់គំនិត មិនងាយទទួលយកផលិតផលថ្មី ដូចជាក្បឿងស៊ីម៉ងត៍ ឥដ្ឋ ឬដែកទេ លោកក៏បានប្រាប់គាត់ថា ក្បឿង ជីប ម៉ុង ក៏មានគុណភាពដូចសម្ភារៈសំណង់ទាំងនោះដែរ ពីព្រោះជាផលិតផលរបស់ក្រុមហ៊ុនតែមួយ បទដ្ឋានតែមួយ។ ជាពិសេស អតិថិជនខ្លះ ក៏ងាកមកប្រើក្បឿង ជីប ម៉ុង ដែរ»។

សូមបញ្ជាក់ថា លោក លី ធារី ជាម្ចាស់ដេប៉ូផ្គត់ផ្គង់សម្ភារសំណង់ ដែលបានមកទស្សនារោងចក្រក្បឿង ជីប ម៉ុង ដោយផ្ទាល់ ហើយបានឃើញសង្វាក់ផលិតកម្ម និងម៉ាស៊ីនផលិតក្បឿងដ៏ទំនើប នៃប្រទេសអ៊ីតាលី៕