(ភ្នំពេញ)៖ ដោយសារបញ្ហាកង្វះខាតថាមពល នៅតែបន្តប៉ះពាល់លើប្រព័ន្ធផ្តត់ផ្តង់សេវា ក្រុមហ៊ុន Cellcard នៅតែបន្តយ៉ាងសកម្ម ដើម្បីរក្សាទំនាក់ទំនងជូនប្រជាជនកម្ពុជា ដោយបន្ដដំឡើងម៉ាស៊ីនភ្លើង ក្នុងការបម្រើសេវា និងជួយកាត់បន្ថយ កង្វះថាមពល តាមបណ្តាលខេត្ត-ក្រុង។

លោក Ian Watson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard បានថ្លែងថា «ក្រុមការងាររបស់យើង នៅតែបម្រើសេវា២៤ម៉ោង ក្នុងមួយសប្តាហ៍ ដើម្បីជួយធានាថាអតិថិជន អាចបន្តការទំនាក់ទំនងគ្នា បានគ្រប់ពេលវេលា បើទោះបីជាមានកង្វះខាតថាមពលក៏ដោយ»

លោក Watson បានឲ្យដឹងថា ក្រុមហ៊ុន Cellcard បានរៀបចំជាស្រេចនូវម៉ាស៊ីនភ្លើង ក្នុងការបម្រើសេវា និងជួយកាត់បន្ថយកង្វះថាមពល ដែលអាចប៉ះពាល់ដល់ទីតំាងខេត្តមួយចំនួន។ ក្រុមការងាររបស់យើង និងធានា លើការបង្កើនលទ្ធភាព សម្រាប់ការផ្គត់ផ្គង់ទៅតំបន់ទំាងនោះ នូវថាមពលព្រះអាទិត្យ។ ក្រុមហ៊ុន បានផ្តល់ម៉ាស៊ីនភ្លើងចំនួន៣០ ក្នុងកម្មវិធីបញ្ចូលលុយ និងឈ្នះរង្វាន់ (Top Up and Win promotion)។

ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទខ្មែរ តែមួយគត់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Cellcard បានប្តេជ្ញាក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងភាពជឿជាក់ ទៅកាន់អតិថិជនរបស់ខ្លួន ទោះបីក្នុងកាលៈទេសៈ លំបាកយ៉ាងណាក៏ដោយ។

លោក Watson បានឲ្យដឹងទៀតថា ក្រុមហ៊ុន Cellcard នៅតែបន្តផ្តល់សេវាកម្ម ធានាដល់បណ្តាញរបស់ខ្លួន ក្នុងការផ្តល់សំណង ទៅអតិថិជនសម្រាប់ការតេ ដែលត្រូវបានកាត់ផ្តាច់ ដែលជាក្រុមហ៊ុនតែមួយគត់ ដែលបន្ត ផ្តល់សេវាកម្មមួយនេះ។ លោកបានបន្តថា ក្រុមការងាររបស់យើងទាំងអស់ ពិតជាមានការសប្បាយចិត្តចំពោះសារគាំទ្រ និងការកោតសសើរពីអតិថិជនសម្រាប់សេវាកម្មដែលក្រុមហ៊ុន Cellcard បន្តផ្តល់ជូនពួកគេ។

ខេត្តមួយចំនួន ដែលទទួលរងការប៉ះពាល់ រួមមាន ខេត្តដែលស្ថិតក្នុងភាគខាងត្បូង មានដូចជា៖ ភ្នំពេញ ព្រះសីហនុ តាកែវ កណ្តាល កំពត កំពង់ចាម កោះកុង ស្វាយរៀង និងបាវិត និងតំបន់ដែលស្ថិត ក្នុងភាគខាងជើង មានដូចជា៖ បាត់ដំបង សៀមរាម បន្ទាយមានជ័យ និងប៉ោយប៉ែត៕