(ភ្នំពេញ)៖ ក្នុងចំណោមសុភាសិតទាំង១០សម្រាប់សប្ដាហ៍ថ្មីនេះ មានសុភាសិតបុរាណខ្មែរមួយឃ្លារបស់ព្រះបាទជ័យវរ្ម័នទី៧នៃយើង ធានាថានឹងធ្វើឱ្យអ្នកអានភ្ញាក់ផ្អើល ព្រោះមួយឃ្លានេះប្រហែលជាមានអ្នកដឹងតិចណាស់។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ ព្រះបាទជ័យវរ្ម័នទី៧ មានព្រះរាជបន្ទូលថា «ដឹងខ្លួនល្ងង់ គង់បានជាប្រាជ្ញ»។
២៖ មានតែនៅក្នុងភាពងងឹតទេ ទើបអ្នកអាចមើលឃើញផ្កាយ។ លោក ម៉ាទីន លូធើឃីង
៣៖ វាគ្មានអ្វីអស្ចារ្យនោះទេ បើគ្រាន់តែដើរលើខ្សែពួរដែលដាក់រាបនឹងដី។ លោក Ray Kroc
៤៖ ប្រវត្តិសាស្ត្រគឺជាគ្រូដ៏ល្អបំផុត តែមេរៀនពីប្រវត្តិសាស្ត្រមិនមែននៅលើគោកនោះទេ។ លោក ខេននេត ថមសុន
៥៖ មនុស្សដែលបាត់បង់ភាពស្មោះត្រង់ ដូចបាត់បងអ្វីគ្រប់យ៉ាង។ សុភាសិតចិន
៦៖ ភាពស្មោះត្រង់ គឺជាគោលការណ៍ដ៏ល្អបំផុត។ លោក បេនចាមីន ហ្វ្រង់ឃ្លីន
៧៖ ប្រសិនបើគេក្បត់អ្នកម្ដង នោះវាជាកំហុសរបស់គេ ប៉ុន្តែប្រសិនគេក្បត់អ្នកដល់ទៅពីរដង នោះវាជាកំហុសរបស់អ្នកវិញ។ លោកស្រី អេឡេនណឺរ រ៉ូស្វែល
៨៖ ប្រើរបស់ឱ្យអស់ពីប្រយោជន៍ ប្រើមនុស្សឱ្យអស់ពីសមត្ថភាព។ ស្ដេចអ៊ួយវ៉ី ឆាវ ឆាវ
៩៖ មនុស្សយើងមិនមែនជាទាសករនៃជោគវាសនានោះទេ ប៉ុន្តែជាអ្នកទោសរបស់ចិត្តខ្លួនឯង។ លោក ហ្វ្រង់ឃ្លីន រ៉ូស្វែល
១០៖ ពេលស្ថិតក្នុងស្ថានភាពមិនអាចឈ្នះ ចូរខំការពារខ្លួន។ ទស្សនវិទូបុរាណចិន ស៊ុន ជឺ៕