Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រឡាញ់ខ្លួនអ្នក និងក្រុមគ្រួសារអ្នក សូមនៅឲ្យឆ្ងាយពីថ្នាំញៀន! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី២៨ ខែមេសា៖ បង្ក្រាបបាន១៨ករណី ឃាត់ខ្លួន៣៦នាក់

28-04-2019 18:17

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៨ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ចំនួន៣៦នាក់ (ស្រី២នាក់)។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៦ករណី ឃាត់ខ្លួន៣២នាក់ (ស្រី២នាក់) និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៤នាក់ ។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ២៤៦០ករណី ដោយឃាត់មនុស្សចំនួន ៥២៥៤នាក់ (ស្រី៤១៨នាក់) (ជនបរទេស១២១នាក់ ស្រី២៨នាក់ មាន៧សញ្ជាតិ)៕