(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៧៩០គ្រឿង រកឃើញល្មើសច្បាប់៥៧៩គ្រឿង (ម៉ូតូ៧៨%) អប់រំ១៩៥គ្រឿង និងផាកពិន័យ៣៨៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,៩៤៤គ្រឿង, អប់រំ១៣០គ្រឿង និងផាកពិន័យ៣២១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩២,៩២១គ្រឿង រកឃើញយានយន្តល្មើស១៩,០៨១គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ ៦,៥៣៧គ្រឿង និងផាកពិន័យ១២,៥៤៤គ្រឿង៕