Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីនឹករលឹកប្រជាពលរដ្ឋខ្មែរ ពីទីក្រុងប៉េកាំង

28-04-2019 12:02

(ប៉េកាំង, ចិន)៖ ពីលើទឹកដីទីក្រុងប៉េកាំង ប្រទេសចិន បើទោះបីជាកំពុងមមាញឹកជាមួយកិច្ចប្រជុំផ្សេងៗយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង។

សម្តេចតេជោ បានរៀបរាប់លើ Facebook នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះ «ខ្ញុំនឹករឮក និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ»លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះសម្តេចតេជោ មានការមមាញឹកជាច្រើនដោយត្រូវចូលរួមក្នុងវេទិកា ព្រមទាំងកិច្ចប្រជុំផ្សេងៗ ក៏ដូចជាជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលចិន និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនចិនដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូហោះមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ៕