(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ មានករណីអគ្គីភ័យកំពុងឆេះក្នុងអគារខុនដូរ ជាន់ទី១១ នៅតាមបណ្ដោយផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕