Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកព្រៃឈរ

27-04-2019 21:12

(កំពង់ចាម)៖ ដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល និងអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។

របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ដោយកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ ឈ្មោះ សេង បូរ៉ា អាយុ៣១ឆ្នាំ រស់នៅភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ, ទី២៖ឈ្មោះ ឆែម វិសាល អាយុ២០ឆ្នាំ រស់នៅ ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ, ទី៣៖ឈ្មោះ ឈីម លីមស៊ន់ អាយុ១៧ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ, ទី៤៖ឈ្មោះ ឌីម សុផារិទ្ធ អាយុ១៨ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុក ព្រៃឈរ និងទី៥៖ឈ្មោះ សុត សុថេន អាយុ ១៩ឆ្នាំ រស់នៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញដកហូតបាន ម្ស៉ៅក្រាមពណ៌ស ប្រភេទមេតំហ្វេតាមីន ចំនួន០៧កញ្ចប់, ទូរស័ព្ទដៃចំនួន០៥គ្រឿង និងម៉ូតូចំនួន០២គ្រឿង។ បច្ចុប្បន្នបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕